CamNews

តារា 

រ៉ូណាល់ដូទទួលស្បែកជើងមាស

កីឡាករ Cristiano Ronaldo ត្រូវបានប្រកាសជាផ្លូវការក្នុងការទទួលបានពានរង្វាន់ស្បែក
ជើងមាសរបស់ពិភពបាល់ទាត់អ៊ឺរ៉ុបកាល​ពីម្សិលមិញនេះ។
កីឡាករសញ្ជាតិ ព័រទុយហ្គាល់ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹប Real Madrid រូបនេះបាន
ទទួលនៅពានរង្វាន់នេះដោយសារតែរូបលោកបានរកគ្រាប់បាល់ចំនួន ៤០នៅក្នុងក្រប
ខណ្ឌ La Liga របស់អេស្បាញកាលពីរដូវកាលមុននេះ ដែលជាគ្រាប់បាល់ច្រើនជាងគេក្នុង
ចំណោមកីឡាករដែលលេងនៅក្នុងក្របខណ្ឌរបស់​អ៊ឺរ៉ុប។
Ronaldo បាននិយាយថា លោកអាចនឹងសប្បាយរីករាយខ្លាំងជាងប្រសិនបើក្រុមរបស់
លោកឈ្នះ ជាជាងការទទួលពានរង្វាន់នេះតែម្នាក់ឯង។
នេះគឺជាពានរង្វាន់ស្បែកជើងមាសទី២ហើយរបស់ Ronaldo បន្ទាប់ពីរូបលោកបានទទួល
វាម្តងហើយកាលពីឆ្នាំ២០០៨ ជាមួយគ្រាប់បាល់ ៣១គ្រាប់ក្នុងពេលដែលលោកលេង
អោយក្លឹប Manchester Unitedនៅអង់គ្លេស៕


ដោយ វឌ្ឍនា

Tags: ronaldoawardgoldenboot