CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ពេលនារីម្នាក់ ដែលញៀនថតរូបដោយខ្លួនឯង និង Share, នឹងមានសកម្មភាពអ្វីខ្លះ និងអាចជួបរឿងអ្វីខ្លះ?

ការថតរូបតាមរយះ បណ្តាឧបករណ៍ Mobile ផ្សេងៗ ជាពិសេសស្មាតហ្វូន ហើយយកមកចែក
រំលែក (Share) នៅក្នុងបណ្តាញទំនាក់ទំនងសង្គម កំពុងមានការពេញនិយមយ៉ាងខ្លាំងសំរាប់
យុវវ័យ ក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសនារីៗតែម្តង។

តាមរយះនេះហើយ ទើបមានមនុស្សមួយក្រុម បានច្នៃបង្កើតថតបានជាវីដេអូមួយ ស្តីពីនារីម្នាក់
ដែលជាកំពូលអ្នកញៀននឹងការថតរូប និង Share នៅលើបណ្តាញទំនាក់ទំនងសង្គម។ តាំងពី
ពេលបើកភ្នែក (ក្រោកពីដំណេក) រហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍បែកក្បាលហូរឈាម ត្រូវ
ចូលដេកពេទ្យទៅហើយនោះ ក៏នារីដែលជាស្តេចញៀនថតរូបម្នាក់នេះ មិនភ្លេចឡើយនូវ ការ
ថតរូប និង Share ឲ្យមិត្តភក្តិបានដឹង បានឃើញដែរ។

តើនៅពេលនារីម្នាក់ដែលចូលចិត្ត ថតរូបដោយខ្លួនឯង និងចែករំលែកនៅក្នុងបណ្តាញទំនាក់
ទំនងសង្គម មានសកម្មភាពអ្វីខ្លះ? ហើយជួបរឿងអ្វីខ្លះ? និងមានដូចប្រិយមិត្ត នូវសកម្មភាព
ណាខ្លះនោះ? សូមតាមដានទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នាណា៖

ការហូតយកស្មាតហ្វូនមានតំលៃថ្លៃៗ មកថតលេងភ្លេចខ្លួននៅតាមដងផ្លូវសាធារណៈ ពិតណាស់វា
អាចជួបនូវរឿងគ្រោះអាក្រក់ ដូចជាត្រូវចោរឆក់ទូរស័ព្ទ និងអាចត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ ដូចនៅ
ក្នុងវីដេអូខាងលើ។ ដូច្នេះ តាមរយះវីដេអូខាងលើនេះ ក្រៅតែពីទស្សនាកំសាន្ត វាក៏ផ្តល់ជាបទពិ
សោធន៍មួយ សំរាប់អ្នកដែលចូលចិត្តថតរូប ភ្លេចខ្លួនតាមផ្លូវ បើអាចចៀសវាងបាន គួរណាស់តែ
ចៀសវាង ដើម្បីកុំឲ្យជួបគ្រោះអាក្រក់ជាយថាហេតុ ដូចមាននៅក្នុងវីដេអូខាងលើនេះ៕

ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: a girl take photo share funny video news វីដេអូប្លែកៗ