CamNews

សុខភាព 

វិធីព្យាបាលកំចាត់ឬស ឱ្យជាសះស្បើយ បានឆាប់រហ័ស ដោយធម្មជាតិ

ឬសដុះលើស្បែក គឺជាប្រភេទស្បែកមានបញ្ហាម្យ៉ាងដែលវាអាចកើតឡើងនៅគ្រប់ទីកន្លែង
នៅលើរាងកាយមនុស្ស។ ប៉ុន្តែ ជាធម្មតា វាតែងតែកើតមាននៅលើដៃ និងជើង ហើយឬស
ទំាងនេះ អាចដុះនៅលើស្បែកជាក្រុម តូចៗ ជាច្រើន នៅជិតគ្នា ឬ មានតែមួយ ដែលមាន
សភាពគ្រើមៗ នៅលើស្បែក ជួនកាល វាមានលក្ខណៈជាដុំខ្មៅ នៅចំកណ្តាលឬសនោះ។

ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអាចជួយឱ្យអ្នកព្យាបាលកំចាត់ឬសដុះនៅលើស្បែក
បានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ។

ខ្ទឹមស៖ មានផ្ទុកនូវសារធាតុប្រឆាំងនឹងមេរោគ និង ប្រឆាំងនឹងការដុះផ្សិត ដែលមានតួនាទី
ប្រយុទ្ធប្រឆាំងមេរោគផ្សេងៗ ដែលកើតមាននៅលើស្បែក។

វិធីព្យាបាល៖
១/
យកខ្ទឹមស មួយខ្លែប ដំឱ្យម៉ដ្ឋ រួចយកមកបិទនៅកន្លែងដែលកើតឬសនោះ  បន្ទាប់មក
យកក្រណាត់ស្អាត រុំពីលើ
២/
ទុកវារយៈពេល ២០នាទី រួចលាងសំអាតទឹកចេញ
៣/
ព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១សប្តាហ៍​។ វិធីខ្លឹមសនេះ  នឹងជួយកំចាត់ឬស
នៅលើស្បែកឱ្យ ជាសះស្បើយ។

ប្រសិនបើ ឬសដុះនៅលើស្បែកនោះធំ គឺត្រូវការព្យាបាលរយៈពេលយូរ។ ប្រសិនអ្នក  មិន
ចូលចិត្តក្លិនខ្ទឹមស អ្នកប្រើខ្ទឹមស ព្យាបាល ៣ដង ក្នុង ១សប្តាហ៍ ក៏បានដែរ៕

ត្រាំទឹកក្តៅឧណ្ឌៗ៖ ការត្រាំទឹកក្តៅឧណ្ឌៗ អាចជួយឱ្យ  ឬសនៅលើស្បែករបស់អ្នក ទន់
និង អាចជាសះស្បើយ បានយ៉ាងឆាប់រហ័ស។ ការត្រាទឹកក្តៅ  ក៏អាចជួយ សម្លាប់មេរោគ
នៅលើស្បែក និង ការពារជំងឺផ្សេងៗ ទៀត ដែលអាចកើតមាននៅលើស្បែក។ ទឹកក្តៅ គឺ
ល្អបំផុតព្យាបាល ជំងឺឬសនៅលើស្បែក ប៉ុន្តែ  ក៏អាចប្រើទឹកខ្មេះ  សំរាប់ព្យាបាលជំងឺឬស
បានយ៉ាងមានប្រសិទ្ធិប្រសិទ្ធិ។​

មុននឹងធ្វើតាមការណែនាំ សូមអ្នកយកក្រណាត់ ឬ ថ្មដុះស្អាត  មកដុះ ឬ  ដូតនៅលើឬស
នោះ ឱ្យរបកបន្តិចសិន បន្ទាប់មក ចាំត្រាំទឹកក្តៅ ទើបមានប្រសិទ្ធិភាពខ្ពស់៕

ចំណាំ៖ សូមកុំប្រើទឹកក្តៅខ្លាំងពេក យកមកត្រាំ អាចបណ្តាលឱ្យរលាកស្បែក!

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Warts