CamNews

សុខភាព 

កំពូលវិធីងាយៗ ព្យាបាលកំចាត់ស្នាមប្រជ្រុយដុះនៅលើស្បែក បានយ៉ាងឆាប់រហ័ស

ស្នាមប្រជ្រុយ ដែលមានដុះលើស្បែករបស់មនុស្សខ្លះ អាចបង្ហាញពីភាពទាក់ទាញ និង ខ្លះទៀត
បណ្តាលឱ្យបាត់បង់នូវភាពទាក់ទាញរបស់មនុស្សយើងទៅវិញ។ ដូច្នេះ មានមនុស្សមួយចំនួនគឺ
មិនចូលចិត្តឱ្យមានប្រជ្រុយដុះលើស្បែកនោះទេ ជាពិសេស នៅលើស្បែកមុខតែម្តងព្រោះស្នាម
ប្រជ្រុយនៅលើស្បែកមុខភាគច្រើន  គឺធ្វើឱ្យពួកគេបាត់បង់ នូវសម្រស់ដ៏ស្រស់សោភា និងភាព
ស្រស់ស្អាត របស់ពួកគេ។

ដូចេ្នះ តើលោកអ្នកមានវិធីដើម្បីព្យាបាលកំចាត់ស្នាមប្រជ្រុយនៅលើស្បែកដែរ ឬទេ?
ខាងក្រោមនេះ យើងសូមណែនាំលោកអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួនដែលអាចជួយ
ព្យាបាលកំចាត់ប្រជ្រុយបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកខ្ទឹមសមួយក្លែប ដំបែកវា រួចយកបិទនៅពីលើស្នាមប្រជុ្រយនោះ។​ បន្ទាប់មកចង់
វាឱ្យជាប់ជាមួយនឹងក្រណាត់ស្អាត និងទុករយៈពេល ១យប់ ឬ យ៉ាងហោចណាស់ ទុកឱ្យបានរយៈ
ពេល ៤ម៉ោង។
ចំណាំ៖ សូម ព្យបាលតាមវិធីនេះ  ឱ្យបានរយៈពេល ២ ទៅ ៣ថ្ងៃ ឬ យ៉ាងយូរបំផុតរយៈ
ពេល ៥ថ្ងៃ ស្នាមប្រជ្រុយដែលដុះនៅលើស្បែករបស់លោកអ្នកនឹងបាត់ដោយធម្មជាតិ។

វិធីទី២៖ សូមយកក្រណាត់ស្អាត ជ្រលក់ទៅក្នុងទឹកម្នាស់ស្រស់  បន្ទាប់មក  លាបវានៅលើស្នាម
ប្រជ្រុយ ទុករយៈពេល ១យប់ ឬ ទុករហូតទឹកម្នាស់ស្ងួត។
ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ៣ទៅ ៤ដង ក្នុង ១ថ្ងៃ សំរាប់រយៈពេល ២ទៅ
៣សបា្តហ៍ ឬ រហូតស្នាមប្រជ្រុយបាត់ពីលើស្បែក៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Moles