CamNews

តារា 

Li Ya Peng ទិញភូមិគ្រឹះតម្លៃជិត ២ លានដុល្លារ

Li Ya Peng​ និង Wong Fei (Faye Wong) ត្រូវចំណាយប្រាក់រហូតដល់ ១,៩លានដុល្លារ។
ដើម្បីទិញបានផ្ទះដ៏ប្រណិតមួយនេះ។



គេហដ្ឋានដែលមានរចនាប្រកបដោយភាពទាក់ទាញដែល Li Ya Peng​ និង Wong Fei ទើបនឹងទិញបានដើម្បីរស់នៅជាមួយគ្នានេះ ស្ថិតនៅក្នុងស្រុក Chaoyang មានចម្ងាយ ៦ គីឡូម៉ែត្រពីព្រលានយន្ដហោះ។ ភូមិគ្រឹះនេះមានទំហំជាង ៧០០ ម៉ែត្រការ៉េ និងមានតម្លៃ
ជិត ១,៩លានដុល្លារអាមេរិក។


ដោយមាន ចំណតឡាន ទីធ្លាលេងកីឡា អាងអែលទឹក ជាដើម ភូមិគ្រឹះដែលមានពីរជាន់
នេះត្រូវបានរចនាតាមបែបបុរាណដ៏គួរឱ្យចង់រស់នៅ។ Li Ya Peng​ បានជួលអ្នករចនាប្រ
កបដោយជំនាញមួយក្រុមដើម្បីរចនាទៅតាមអ្វីដែលពួកគេចង់បាន។



ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ត្រូវបាន Li Ya Peng​ បញ្ជាទិញពីប្រទេសក្រៅដែលមានតម្លៃ
ខ្ពស់។
តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា Li Ya Peng​ និង Wong Fei បានដើរស្វែងរកទិញ
អចលនទ្រព្យជាច្រើនកន្លែង ប៉ុន្ដែជាចុងក្រោយ ពួកគេក៏សម្រេចចិត្តជ្រើសយកភូមិគ្រឹះ
មួយនេះ។


ក្នុងពេលថ្មីៗនេះ មានការលេចឮថា Wong Fei កំពុងមានផ្ទៃពោះជាលើកទី ៣ ។
បច្ចុប្បន្ន Wong Fei មានកូនស្រី ២ នាក់ គឺ១ កូនស្វាមីមុន និង ១ទៀតគឺកូនប្ដីបច្ចុប្បន្ន។

យោងតាមប្រភពមួយទៀតនិយាយថា បើទោះជាខ្លួនមិននៅក្មេងទៀតក៏ពិតមែន ប៉ុន្ដែ
ដោយសារចង់បានកូនប្រុស Wong Fei នៅតែសម្រេចចិត្តយកកូនមួយទៀត ហើយនៅ
ពេលនេះ នាងកំពុងមានផ្ទៃបានដូចបំណង ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TNN

Tags: starhousevillali ya peng​