CamNews

តារា 

តារាខ្មែរ២ដួងសារភាពថា ពេលនៅក្មេង ក៏ធ្លាក់លួចបេះ​ ផ្លែឈើគេហូបដែរ...!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ទស្សនិកជន និងអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបថត ជាច្រើនសន្លឹកដែលម្ចាស់ដូង នៅខេត្តព្រៃវែង បានប្រើហឹង្សា មកលើក្មេងប្រុសម្នាក់ ដោយសារតែរឿង លួចបេះដូង១ផ្លែនោះ បានធ្វើឲ្យអ្នកបានឃើញ រូបភាពនេះ មានការរំជួលចិត្ត អាណិតក្មេងប្រុសនោះ យ៉ាងខ្លាំង។ តាមរយៈការបង្ហាញ ពីអារម្មណ៍សោកសៅនេះ ក៏មានតារាប្រុសស្រីមួយចំនួន បានរំលេចសារបង្ហាញ ពីក្តីអាណិតអាសូរ និងមានតារាខ្លះទៀត បានបង្ហើបជាសាធារណៈថា កាលពីនៅកុមារភាព ខ្លួនក៏ធ្លាប់លួចរបស់គេ ដូចកុមាររូបនោះដែរ។

នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook គេសង្កេតឃើញមាន តារាប្រុសស្រីពីរដួង បានបង្ហាញសារយ៉ាងខ្លី ដោយសារភាពថា ទម្រាំតែខ្លួនមានអ្វីគ្រប់យ៉ាង ដូចពេលនេះ កាលពីនៅកុមារភាពខ្លួន ក៏ធ្លាប់បានប្រព្រឹត្តកំហុស មួយចំនួន ដូចក្មេងប្រុស ដែលលួចផ្លែដូង ហើយត្រូវបានម្ចាស់តាមទាន់វាយធ្វើបាប តែពួកគេមិនធ្លាប់បាន ជួបការធ្វើទារុណកម្ម បែបនោះឡើយ។

តារាសិចស៊ី សម្បូរសាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី បានសរសេរសារភាព និងបង្ហាញពីអារម្មណ៍ ខឹងសម្បារ ដោយប្រើពាក្យសម្តីអសុរោះ បង្ហាញពីក្នុងចិត្ត ដោយបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា “ ចង់សួរថាមិត្ត ទាំងអស់គ្នា កាលនៅក្មេង តើមិត្តធ្លាប់លួចបេះរបស់គេហេ..... ខ្ញុំកាលនៅក្មេងក៏ធ្លាប់ លួចបេះស្វាយគេដែរ...... ហើយក៏ចង់សួរថា អាស្លាប់ពីរនាក់នេះ វាធ្លាប់ហេ បានវាគ្មានចិត្តបុណ្យ ចឹងអានរក ......មិចដែលហៅថា កូនក្មេងដោយសារគ្នា ឃ្លានមិច(ម្ដេច)មិនឲ្យគ្នា ទៅដូងមួយនឹង......ហែងដែលចូលវត្តហេ អាស្លាប់"។

នៅក្នុងនោះ សូម្បីតែតារាកំប្លែង សម្បូរវោហារ ចាក់ទឹកមិនលិច លោក ដួង សុខគា ក៏បានបង្ហើបឲ្យដឹងស្រដៀងគ្នាថា "និយាយត្រង់‌ ខ្ញុំក៏ធ្លាប់លួចបេះផ្លែ‌ មៀន‌គេដែរ !‌ អ្នកណាទៅដឹងពេលនេះ ខ្ញុំបែរជាសប្បាយចិត្ត នឹងភាពស្មោះត្រង់ និង‌ អំពើបុណ្យ!?ជំនាន់‌នោះ ចាស់ៗ ដេញតែមិនវាយទេ‌ គាត់កម្លា យើងអោយខ្លាច! ឥលូវ‌ជួប គាត់ម្តងៗ ជូនលុយគាត់ចាយ ‌ និយាយរំឭករឿងនោះគាត់សើច!"។

ជាមួយគ្នានោះ ក្រៅពីការបើកកកាយរឿងពិត របស់ខ្លួន កាលពីកុមារភាពរបស់ តារាទាំងពីរដួងនេះ ក៏មានតារាជាច្រើនទៀត បានបង្ហាញពីការខឹង សម្បារមិនតិចទេ ចំពោះការប្រើហឹង្សា យ៉ាងឃោឃៅ ដាក់ក្មេងប្រុសម្នាក់នោះបែបនេះ។ ចង់ដឹងថាតារាៗដែលធ្លាប់ តែបង្ហាញកាយវិការទន់ភ្លន់ សំឡេងពីរោះទាំងអស់នោះ ប្រើពាក្យសម្តីយ៉ាង ណាខ្លះនោះ ទៅទស្សនាទាំងអស់គ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh