CamNews

តារា 

ម៉ាក សែនសូនីតា ជាប់មន្ទិលសង្ស័យស្នេហ៍ ជាមួយប្រុសនៅអាមេរិក

ភ្នំពេញ៖ ក្រុមអ្នកនិយមតាមដាន សាច់រឿងពីតារាសិល្បៈក្នុងស្រុក បាននឹងកំពុងនាំគ្នាខ្សឹបខ្សៀវ អំពីសម្ព័ន្ធភាព ស្នេហ៍ក្រៅឆាក រវាងតារាសម្តែងចូលចិត្តសិចស៊ី កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ជាមួយបុរសមានវ័យជាង៣០ ឆ្នាំម្នាក់ ស្របពេលព័ត៌មានលេចឮថា បច្ចុប្បន្ននេះ ក៏មានមន្រ្តីធំក្នុង ស្រុក កំពុងតាមទាក់ទងសុំស្នេហ៍នាង យ៉ាងប្រកិតផងដែរ។

ក្រោយពីជោគជ័យខ្លាំង ក្នុងអាជីពសិល្បៈមកនោះ តារាសម្តែងវ័យក្មេង សម្តីពីរោះ កញ្ញា តូតា ត្រូវ បានគេទម្លាយ ឲ្យដឹងពីប្រភពមជ្ឈដ្ឋាន ខាងក្រៅថា កំពុងភ្ជាប់ស្នេហ៍ ជាមួយបុរស ជំនួញសម្បូរ ទ្រព្យ ក្រៅស្រុកម្នាក់ យ៉ាង ត្រជាក់ចិត្ត។ មិនតែប៉ុណ្ណោះ ក៏មានការសង្ស័យថា រាល់ការចំណាយ ទៅលើសំភារៈ មានតម្លៃថ្លៃៗរបស់ តូតា អាចបានមកពីការជួយឧបត្ថម្ភជ្រោមជ្រែង ពីបុរសជាគូ ស្នេហ៍ រស់នៅទឹកដី សហរដ្ឋអាមេរិក ម្នាក់នេះ។

យ៉ាងណាក្តី រហូតមកទល់ពេលនេះ ពុំទាន់មានប្រភពច្បាស់ការណាមួយ បញ្ជាក់ឲ្យច្បាស់ទេថា គូស្នេ ហ៍គេទាំងពីរ ខាងលើនេះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្មានឆ្នាំមកហើយនោះទេ ព្រោះរឿងនេះ ទើបតែបែធ្លាយចេញ មកខាងក្រៅ ក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ម៉ាក សែនសូនីតា តែងព្យាយាម លាក់បាំង បានយ៉ាងល្អ សូម្បីតែមិត្តភក្តិជិតស្និទ្ធខ្លះ មិនបានដឹងឡើយ។

ទាក់ទងនឹងការលេចឮព័ត៌មាន និយាយខ្សឹបខ្សៀវខាងលើនេះ គេហទំព័រ LookingTODAY បាន ព្យាយាមស្វែងរក ការបំភ្លឺផ្ទាល់មាត់ ពីកញ្ញា តូតា កាលពីរសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៤ នេះ ប៉ុន្តែលេខទូរស័ព្ទ មិនអាចទំនាក់ទំនងបាន។

តារាសម្តែង ម៉ាក សែនសូនីតា ត្រូវបានគេដឹងថា គឺជាតារាវ័យក្មេងរបស់ខ្មែរមួយដួង ដែលទទួល បានជោគជ័យ យ៉ាងខ្លាំង លើអាជីពសម្តែង និងការបង្ហាញម៉ូដ នៅក្នុងក្រុម Cambodia Supper Model៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star khmer star actress mak sensonita