CamNews

ថេបប្ល៊ែត 

Amazon បញ្ចេញ ថេប្លេត Kindle Fire ថ្មី តម្លៃចាប់ពី ៩៩ដុល្លារ អេក្រង់ ៦ និង៧ inch

Amazon ទើបតែបានបន្ទាន់សម័យផលិតផលមួយចំនួនរបស់ខ្លួន រួមមាន ការបំពាក់គ្រឿងម៉ាស៊ីន
ខ្លាំងក្លា សម្រាប់ស្រឡាយ Kindle Fire HDX 8.9 ព្រមទាំងឧទ្ទេសនាមឧបករណ៍អានសៀវភៅ
អេឡិចត្រូវនិក (e-reader) មួយ ដ៏គួរឱ្យចាប់អារម្មណ៍។ ប៉ុន្ដែ ការបន្ទាន់សម័យដែលសំខាន់បំផុត
ប្រហែលជាធ្វើ ថេប្លេតប្រភេទតូច Kindle Fire HD ។

Amazon បញ្ចេញ Kindle Fire HD ថ្មី ចំនួន ២កំណែ (ឬ ១២កំណែ ប្រសិនគិតរួមទាំងពណ៌ ទំហំ
និងម៉ូដែល សម្រាប់ក្មេងៗ) ក្នុងគោលបំណង បង្កើតនិយមន័យឡើងវិញនូវ ថេប្លេត Android
តម្លៃទាប។

Kindle Fire HD ថ្មី មានអេក្រង់ ៦ និង ៧ inch និងមាន ៥ពណ៌ផ្សេងៗគ្នា។ កំណែ អេក្រង់ ៦ inch គឺពិតជាគូប្រជែងសំខាន់របស់ស្មាតហ្វូនមួយចំនួន នាបច្ចុប្បន្ន ជាជាង ជាគូប្រជែងរបស់ ថេប្លេត។
Kindle Fire HD ៦ inch មានតម្លៃចាប់ពី ៩៩ដុល្លារ ចំណែក កំណែ ៧ inch មានតម្លៃ ១៣៩ដុល្លារ។
Kindle Fire HD ទាំង ២កំណែ នេះ នឹងត្រូវបានដាក់លក់ ចាប់ពីខែតុលាខាងមុខ។

Kindle Fire HD ទាំង ២ ម៉ូដែលនេះ សុទ្ធតែប្រើឈីប 4-core របស់ MediaTek កម្រិត 1,5 GHz
ដែលមានកម្លាំងក្រាហ្វិក ខ្លាំងជាង Samsung Galaxy Tab 4 ដល់ទៅ ៣ដង នេះបើតាមសម្ដី
របស់អ្នកតំណាងរបស់ Amazon ។

អេក្រង់របស់ ថេប្លេត នេះ ត្រូវបានបំពាក់កញ្ចក់ Gorilla ជួយការពារអេក្រង់ មិនឱ្យខូច នៅពេល
ធ្លាក់ពីកំពស់ ១ម៉ែត្រ។ Kindle Fire ជំនាន់ថ្មីនេះ ក៏អាចទប់ទល់នឹងការបាញ់ទឹក បូករួមទាំងទឹក
អំបិល។ នៅក្នុងព្រឹត្តិការណ៍ឧទ្ទេសនាម Amazon ថែមទាំងបានសម្ដែងបង្ហាញអំពីភាពខ្លាំងរបស់
ផលិតផលទាំង ២ នេះ ដោយការដាក់វាទៅក្នុងម៉ាស៊ីនគក់ខោអាវ។

ថេប្លេតទាំងនេះ របស់ Amazon ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ បំប្លែងពី Android 4.4 KitKat ដែល​មាន
ឈ្មោះថា Fire OS 4 Sangria ។ មុខងារមួយដ៏អស្ចារ្យរបស់ ប្រព័ន្ធប្រតិបត្តិ នេះ គឺ Family Library
អនុញ្ញាតឱ្យបណ្ដាសមាជិកក្នុងគ្រួសារ ចែករំលែកដល់គ្នា នូវ ហ្គេម ភាពយន្ដ សៀវភៅ ជាដើម
សូម្បីតែពួកគេប្រើប្រាស់គណនី Amazon ផ្សេងៗពីគ្នា។

ក្រៅពីនេះ Amazon ក៏មានកំណែសម្រាប់ក្មេងៗ  (Kids Edition) ដែលមានគ្រឿងម៉ាស៊ីនប្រហាក់
ប្រហែលនឹងកំណែខាងលើ  ប៉ុន្ដែវាមានភ្ជាប់មកជាមួយ  នូវសម្បកការពារដ៏ស្រស់ស្អាត។  តម្លៃ
របស់កំណែនេះ ខ្ពស់ជាង ៥០ដុល្លារ ធៀបនឹងកំណែស្ដង់ដា៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nextpowerup


Tags: Kindle Fire HDX 8.9 Amazon 99 USD