CamNews

តារា 

យាយ ខ្លី ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដង្ហើយ​រក​ជំនួយ ជា​បន្ទាន់

ភ្នំពេញៈ តារាកំប្លែងមានឈ្មោះ បោះសំឡេងគួរសម មួយរូបប្រចាំក្នុងក្រុមរបស់ នាយកុយ ដែល
មានឈ្មោះពិតថា នេត្រ ផល្លី ហៅ យាយខ្លី ពេលនេះបានធ្លាក់ ខ្លួនឈឺជាទម្ងន់ ដោយសារតែមាន
ជីវភាពក្រខ្សត់លំបាក គ្មានថវិកាក្នុង ការព្យាបាលជំងឺផងនោះ តារាកំប្លែងរូបនេះ ក៏បានលើកដៃ
សំពះស្វែងរកជំនួយ ពីសប្បុរសជន ព្រោះថាពេលនេះ លោកយាយកំពុង តែមានការខ្វះខាត យ៉ាង
ខ្លាំង។

តារាកំប្លែងមួយរូបដែលធ្លាប់ តែធ្វើឲ្យទស្សនិកជនផ្ទុះសំណើច តាមរយៈការសម្តែង ក្នុងក្រុមនាយ
កុយ គឺ យាយ ខ្លី បានធ្លាក់ខ្លួនឈឺជា ទម្ងន់កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣
នេះ គាត់ត្រូវបានកូនចៅបញ្ចូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ចូលក្នុងបន្ទប់ សង្គ្រោះបន្ទាន់ ដោយ
សារតែស្ថានភាព ជំងឺរបស់គាត់ធ្វើទុក្ខខ្លាំង។

ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៣នេះ យាយខ្លី បានរៀប
រាប់ឲ្យដឹងថា គាត់មានជំងឺច្រើនមុខណាស់ដោយគ្រូពេទ្យ ប្រាប់គាត់ថា មាន ជំងឺពុកឆ្អឹង ឡើងជាតិ
ស្ករ និង ជាតិខ្លាញ់ ហើយស្ថានភាពជំងឺរបស់គាត់ ចាប់ផ្តើមធ្វើទុក្ខខ្លាំង ជាង២ខែមកហើយ រហូត
មកដល់ពេលនេះ មិនទាន់បានធូរស្រាល នៅឡើយទេ ។ យាយខ្លី ក៏មិនទាន់ដឹងច្បាស់ថា គាត់មាន
លទ្ធភាព ក្នុងការព្យាបាលជំងឺ បានដល់កម្រិតណា ដែរ ដោយសារតែពេលនេះ គ្រួសារបស់លោក
យាយ កំពុងតែមានបញ្ហា ខាងនូវការខ្វះខាត។

យាយខ្លី ក៏បានធ្វើការអំពាវនាវ ទៅដល់បងប្អូន ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដោយសម្ដី
ខ្សាវៗថា "មេត្តាជួយផ្តល់ជំនួយ ក្នុងការមើលជំងឺដល់រូបខ្ញុំផង... ព្រោះថាពេលនេះខ្ញុំ មិនមានថវិកា
ក្នុង ការព្យាបាលជំងឺទេ ។ពេលនេះខ្ញុំក៏មិនមាន លទ្ធភាពក្នុងការបន្ត ការកំប្លែងដើម្បី រកប្រាក់ទៀត
ទេ ដោយសារតែជំងឺគ្មាន ការស្រាកស្រាន្ត។ ខ្ញុំក៏មិនអាចក្រោកឈរបានទេ ម្យ៉ាងវិញទៀត ពេលនេះ
ខ្ញុំ កំពុងតែប្រឈមមុខ នឹងបញ្ហាបង់ថ្លៃ ផ្ទះជួលទៀតផង"។

យាយខ្លី បានប្រាប់ទៀតថា កន្លងមកគាត់ក៏ធ្លាប់បានចេញ ទៅព្យាបាលជំងឺនៅ ប្រទេសវៀតណាម
ដែរ ដោយសារតែមាន អ្នកជិតខាងជាអ្នកធានា ជូនគាត់ទៅព្យាបាល និងជួយចេញ ថ្លៃធ្វើដំណើរ
ហូបចុកជាដើម ធ្វើឲ្យគាត់សម្រេចចិត្តសាកល្បង ប៉ុន្តែគាត់មានលុយតិចតួចទើបធ្វើឲ្យគាត់ចំណាយ
លុយ មើលជំងឺរហូតស្ទើរ តែគ្មានលុយធ្វើ ដំណើរមកស្រុកកំណើតវិញ ។ សំណាងល្អគាត់បាន ជួប
ជាមួយសប្បុរសជនម្នាក់ ដែលជាជនជាតិខ្មែរ អាណិតឲ្យលុយ គាត់ចំនួន៤០ដុល្លារ ទើបមានសោ
ហុយ ត្រឡប់មកវិញ ហើយបច្ចុប្បន្ន គាត់កំពុងតែសម្រាក ព្យាបាលជំងឺនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ
អគារB ជាន់ទី១ បន្ទប់លេខ១៥។

ការជួយឧបត្ថម្ភពី បណ្តាសប្បុរសជន ទោះតិចក្តីច្រើនក្តី លោកអ្នកអាចផ្តល់ តាមរយៈគេហទំព័រ
LookingTODAY ឬក៏ យកទៅជូនយាយខ្លី ដោយផ្ទាល់បាន នៅមន្ទីរពេទ្រកាល់ម៉ែត្រ ដើម្បីចូល
រួមចំណែក ជួយដល់គាត់ក្នុង ការចំណាយទៅលើ ការព្យាបាលជំងឺ និងសេវាកម្មផ្សេងៗ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yeay kley sick entertainment star