CamNews

តារា 

សុវណ្ណ នីតា បដិសេធន៍ ព័ត៌មានថា បានល្បីវាយឫក ដាក់មហាជន

ភ្នំពេញ៖ អតីតបេក្ខនារី របស់កម្មវិធី «The Voice Cambodia» កញ្ញា សុវណ្ណ នីតា ជាអតីតតារាចម្រៀង ប្រចាំផលិតកម្មរ៉ក់ នឹងជាតារាចម្រៀងប្រចាំ ផលិតកម្ម «We Production» ដែលជាផលិតកម្ម សម្រាប់អ្នកធ្លាក់ពីកម្មវិធី ប្រឡងចម្រៀងដ៏ល្បីល្បាញនោះ បានបញ្ចេញប្រតិកម្មខ្លាំងៗ ជុំវិញព័ត៌មានថា នាងជាតារាចម្រៀង វាយឫកខ្ពស់កប់ពពក ពេលបានល្បីបន្តិច ក្នុងពីភពសិល្បៈ ។

សុវណ្ណ នីតា បាននិយាយលើ Facebook របស់ខ្លួនថា «មិនទាន់ល្បីផង មានគេថានាង វាយឫកទៅហើយ អរគុណ LookingTODAY ដែលធ្វើឲ្យគេស្គាល់ខ្ញុំក្នុងឈ្មោះ ជាមនុស្សវាយឫក »។ សុវណ្ណ នីតា បានបញ្ជាក់បន្ថែមថា នាងពិតជារវល់មែន ព្រោះជាប់ច្រៀង នៅបន្ទាយមានជ័យ ក្នុងកម្មវិធីមួយ តែនាងសូមបញ្ជាក់ថា មិនមែនជា ក្រុមមនុស្សលេងចរឹក អីនោះទេ ។ សុវណ្ណ នីតា មិនចង់ល្បីឈ្មោះ តាមរយៈព័ត៌មានរឿង វាយឫកដាក់ទស្សនិកជន និងអ្នកស្គាល់គ្នា បែបនេះឡើយ ។

តារាចម្រៀង មានសម្ផស្សស្រស់ស្អាត កំពុងពេញក្រពុំ ចោលក្លិនបញ្ច្រាសខ្យល់ សុវណ្ណ នីតា បានបដិសេធន៍ទាំងស្រុង ចំពោះការលើកឡើង ថានាងជាតារាចម្រៀងវាយឫក ព្រោះកន្លងមកមិត្តភក្តិជិតស្និទ្ធ ដែលធ្លាប់ស្គាល់សុវណ្ណ នីតា ច្បាស់បានបញ្ជាក់ថា នាង ជាមនុស្សរួសរាយ ចេះដឹងខុសត្រូវ មានសមត្ថភាពប៉ុណ្ណា ទទួលយកប៉ុណ្ណឹង មិនមែនអង្គុយលើចង្អេ លើកខ្លួនឯងនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh