CamNews

ទូរស័ព្ទ 

iPhone 6 កំណែ “ឆ្នាំមមែ” តម្លៃរាប់ពាន់ ដុល្លារអាមេរិក

ក្រុមហ៊ុនច្នៃផលិតផលប្រណិតដោយដៃ Goldgenie ទើបតែបានឧទ្ទេសនាម iPhone 6 កំណែ
“ឆ្នាំមមែ” ដែលមានតម្លៃឡើងដល់ ៤.០០០ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ វត្ថុធាតុប្រភេទថ្លៃដូចជា ពេជ្រ មាស២៤k ស្មាតហ្វូន ដែលត្រូវបានច្នៃដោយក្រុម
ហ៊ុន Goldgenie ថែមទាំងមានចម្លាក់រូបនៃសត្វពពែ នៅផ្នែកខាងខ្នង ដែលជារូបសញ្ញានៃឆ្នាំមមែ
ផងដែរ។ iPhone 6 Year of the Goat នេះ នឹងត្រូវបានដាក់លក់ក្នុងបរិមាណមានកំណត់ ពោល
គឺត្រឹម ៩៩គ្រឿងប៉ុណ្ណោះ ដែលនឹងមានវត្តមាននៅក្នុងទីផ្សារ។

ដូច្នេះដែលបានរៀបរាប់ខាងលើ iPhone 6 ស្រោបមាស កំណែ “ឆ្នាំមមែ” នេះ មានតម្លៃ ៤.០០០
ដុល្លារអាមេរិក (ប្រហែលជាង១៦លានរៀល) សម្រាប់ប្រភេទ ៦៤GB និង ៤.៣០០ដុល្លារ (ជាង
១៧លានរៀល) សម្រាប់ប្រភេទ ១២៨GB។

ក្រៅពីនេះ ផលិតផលដែល​មានតម្លៃថ្លៃនេះ ក៏នឹងត្រូវបានដាក់ក្នុងប្រអប់ដ៏ទំនើបមានឈ្មោះថា
“Luxury Cherry Oak Finish”។ បណ្ដាស្មាត​ហ្វូន iPhone 6 ខាងលើនេះ សុទ្ធតែជាកំណែដែល
បានដោះសោរួច ដូច្នេះ អ្នកអាចទិញធ្វើជាអំណោយជូនអ្នកជាទីស្រឡាញ់ នៅទីណាក៏បាន ក្នុង
ពិភពលោក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: iPhone 6 Year of the Goat Goldgenie ទូរស័ព្ទ