CamNews

តារា 

មេស្ស៊ីគ្មានគំនិតប្រជែងជាមួយនិងរូណាល់ដូ

កីឡាករខ្សែប្រយុទ្ធរបស់ Barcelona មេស្ស៊ី និងខ្សែប្រយុទ្ធរបស់ Real Madrid រូណាល់ដូ
ត្រូវបានគេកត់សំគាល់ថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនៅក្នុងការប្រកួតប្រជែង
ក្នុងពីររដូវកាលកន្លងមក។

ដោយឡែកកីឡាករ មេស្ស៊ីបាននិយាយថា "ខ្ញុំមិនមានបំណងក្នុងការប្រកួតប្រជែង
ជាមួយនឹងរូណាល់ដូនោះទេហើយខ្ញុំគ្រាន់តែចង់ជួយអោយក្រុមខ្ញុំឈ្នះការប្រកួតតែ
ប៉ុណ្ណោះ។"
គួរបញ្ជាក់ផងដែរថាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពិភពលោកទាំងពីរតែងតែទទួលបាន
ការប្រៀបធៀបជារឿយៗ ដោយឡែក Camnews ក៏ធ្លាប់បានចេញផ្សាយនូវអត្ថបទដែល
និយាយអំពីការប្រៀបធៀបនេះផងដែដែលបានធ្វើអោយលោក Figo គិតថាវាជារឿងអត់
ប្រយោជន៍ចំពោះការប្រៀបធៀបទៅលើកីឡាករទាំងពីរនេះដោយលោកបាននិយាយថា
"វាមិនត្រឹមត្រូវទេដែលយើងធ្វើការប្រៀបធៀបរវាង រូណាល់ដូនិង មេស្ស៊ី"
"ខ្ញុំចូលចិត្តទស្សនាការប្រកួតរបស់កីឡាករទាំងពីរ, ហេតុអ្វីចំបាច់ជ្រើសរើសថាអ្នកណា
ល្អជាង"៕

ប្រភព៖ ESPNSTAR
ដោយ វឌ្ឍនា

Tags: messironaldoagaintbatlle