CamNews

តារា 

ដឹងអត់ថា អ្នកសិល្បៈល្បី​ៗ រូប​ណា​ខ្លះ មាន​ស្នេហា​ជា​មួយ​គ្នា ហើយ​បែរ​ជា​បែក​គ្នា​វិញ?

ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញការចុះផ្សាយព័ត៌មាន ទាំងស្នេហាផ្អែមល្ហែម រួមជាមួយនិងស្នេហា ប្រះស្រាំរវាងអ្នកសិល្បៈដូចគ្នា មិនដែលដាច់ឡើយ ប៉ុន្តែនៅក្នុងនោះ ក៏មានទស្សនិកជនខ្លះ មិនទាន់ដឹងច្បាស់ទេថា តើមានតារាល្បីៗ រូបណាខ្លះ ដែលស្រលាញ់គ្នា ជាមួយអ្នកសិល្បៈដូចគ្នា ហើយត្រូវដើរដល់ផ្លូវបំបែក ស្នេហ៍ទៅវិញ ។


នៅថ្ងៃនេះ គេហទំព័រកម្សាន្ត LookingTODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនាពីរឿងស្នេហាអតីតកាល របស់តារាល្បីៗ ដែលមានធ្លាប់មានទំនាក់ទំនង ស្នេហា ជាមួយអ្នកសិល្បៈដូចគ្នាត្រួសៗ៖

- តារាចម្រៀងស្រីសុភាពរាបសារ ប្រចាំផលិតកម្មថោន កញ្ញា សុគន្ធ នីសា ធ្លាប់មានទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស លោក សុខ ជំនោរ ប្រមាណជិត១០ឆ្នាំ ។

 

- តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញ ឱក សុគន្ធកញ្ញា និង លោក រ៉េតធី ដូណា កន្លងមកក៏ធ្លាប់មាន ទំនាក់ទំនងស្នេហា ជាមួយគ្នាដែល ប៉ុន្តែស្នេហានេះត្រូវបានបញ្ចប់ទៅវិញ ព្រោះតែម្តាយរបស់ តារាចម្រៀងស្រីរូបនេះ មិនចង់ឲ្យទាក់ទងគ្នា ។

 

- ពិធីការិនីចាយសម្រស់ កូនពីរ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តលែងលះ ជាមួយស្វាមីលោក ម៉ៅ សាលភាព អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ។

 

- ពិធីករឌីជេ រតនា ប្រះស្រាំស្នេហាជាមួយ តារាចម្រៀងរាងតូចច្រឡឹង កញ្ញា សន នាងផល្លីកា ។

 

-តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ្នកនាង ចន ច័ន្ទលក្ខិណា បែកបាក់ជាមួយអតីត តារាសម្តែងចាស់វស្សា លោក យុត្ថារ៉ា ឆានី ។

 

- តារាសម្តែងវ័យក្មេង ដែលគ្រងតំណែង ជាតួឯកជាបន្តបន្ទាប់ កញ្ញា ភិន សុដាលីស ប្រកាសផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង លោក ប៉ែន តុលា ដោយសារតែភ្លើងប្រច័ណ្ឌ ។

 

- តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ MYTV អ្នកមេម៉ាយចាយសម្រស់ អ្នកនាង កែវ នីសា ក៏ធ្លាប់លួចលាក់មានទំនាក់ទំនង ស្នេហាផ្អែមដូចស្ករ ជាមួយតារាសម្តែងបុរសសង្ហារ លឹម ជាឡាយ ។

 

-តារាសម្តែងរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា និងតារាសម្តែងតួឡប់ៗ លោក ប៉ែន ចំរ៉ុង ។

 

- តារាសម្តែងស្រីសាច់សរម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា ក៏ធ្លាប់បង្កាត់ភ្លើងស្នេហ៍ជាមួយ លោក រ៉េតធី ដូណា ក្រោយពីលោកបានផ្តាច់ចំណងស្នេហ៍ ជាមួយអតីតគូស្នេហ៍ ។

 

- តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង សុខ ស្រីនាង ធ្លាប់រៀបការតាមប្រពៃណី ជាមួយអតីត តារាចម្រៀង លោក ស៊ី សុវត្ថិ ហើយត្រូវបែកបាក់។

 

- តារាសម្តែងសាច់សរអ្នកនាង ខៀវ សុខារ៉ាវី ធ្លាប់មានស្នេហា ជាមួយអតីតតារាសម្តែងល្បីឈ្មោះ លោក ស៊ុក សុភា។

 

- តារាសម្តែងពន្លកថ្មី កញ្ញា វណ្ណ ម៉ូនីកា បានបញ្ចប់ទំព័រស្នេហាផ្អែមល្ហែម ជាមួយអតីតគូស្នេហ៍ ដែលជាអ្នកដឹកនាំសម្ដែង លោក វ៉ាត លីម៉េង៕

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh