CamNews

តារា 

សុខ ស្រីម៉ុច ត្រៀម​ទៅ​សម្ដែង​នៅ​អាមេរិក ខណៈ​ការ​ទៅ​កាណាដា មាន​បញ្ហា​ទិដ្ឋការ

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះគួរសម កញ្ញា សុខ ស្រីម៉ុច មុននេះបាន ប្រកាសថា នាងមាន គម្រោងត្រៀមចេញទៅសម្តែង និងច្រៀងនៅដែលដី ប្រទេសអូស្ត្រាលី ក្នុងអំឡុងចុងឆ្នាំ២០១៤ តាម រយៈប្រធានសមាគមហ៍ខ្មែរ រស់នៅទីនោះ ដើម្បីសម្តែងជូនបងប្អូនអាណិជនខ្មែរ បានទស្សនា និងរាំកំសាន្តសប្បាយ។ ប៉ុន្តែផ្ទុយទៅវិញ គម្រោងនេះត្រូវបានលុបចោល ព្រោះការធានា ពុំអាចរកច្រកចេញបាន ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តារា សម្តែងសម្តីផ្អែម កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងថា ចំពោះគម្រោងចេញទៅច្រៀង និងសម្តែងនៅដែនដីប្រទេស កាណាដា នោះត្រូវបានលុបចោលវិញហើយ។ ប៉ុន្តែទោះបីជាគម្រោងនេះ ត្រូវបានផ្អាកវិញក៏ពិតមែន តែឥឡូវនេះ នាងទើបទទួលបានឱកាសថ្មីឡើងវិញ ដើម្បីចេញទៅសម្តែង លើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិកជាថ្មី។

កញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់ថា មូលហេតុដែលនាង មិនត្រូវបានចេញទៅសម្តែងនិងច្រៀងនៅប្រទេសអូស្ត្រាលី តាមគម្រោងនោះ គឺបណ្តាលមកពីបញ្ហានៃការធានា។ ម្យ៉ាងដោយសារអ្នកធានា នៅទីនោះហាក់នៅមានកម្រិតព្រោះ រាល់ការធានា ពុំត្រូវបានស្ថានទូត បណ្តាប្រទេសជាដៃគូ ក្នុងនិក្រៅស្រុកបើកផ្លូវឲ្យ តារាចម្រៀង-សម្តែងខ្មែរ ចេញទៅដោយងាយស្រួល នោះឡើយ។

តារាសម្តែង មានប្រជាប្រិយភាពកញ្ញា សុខ ស្រីម៉ុច បាននិយាយបន្តថា «ទោះជាពេលនេះខ្ញុំ ពុំ ត្រូវទទួលបានទិដ្ឋការអនុញ្ញាតិ ដើម្បីឲ្យចេញទៅ សម្តែង និងច្រៀងនៅប្រទេសកាណាដា ក៏ដោយ តែពេលនេះ ខ្ញុំក៏កំពុងទទួល បានឱកាសថ្មីមួយទៀត គឺគម្រោងចេញទៅច្រៀង និងសម្តែងនៅ សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ...»។

ត្បិតតារាស្រីរូបនេះ បានបង្ហើបប្រាប់ពីគម្រោង ចេញទៅសម្តែងប្រទេសអារិកក៏ពិតមែន ប៉ុន្តែពុំត្រូវបាននាង បង្ហើបប្រាប់ពីពេលវេលច្បាស់ លាស់ណាមួយ នៃការចេញដំណើរពីស្រុកខ្មែរនោះឡើយ គឺគ្រាន់តែនិយាយដោយខ្លីថា «ខ្ញុំនឹងផ្តល់ដំណឹង ប្រាប់ដល់បង នៅមុនពេល ខ្ញុំចាកចេញទៅបើសិនជាទទួលបានទិដ្ឋការ ឬលិខិតអនុញ្ញាតិ ពីស្ថានទូត..»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh