CamNews

ទូរស័ព្ទ 

បែកធ្លាយ Xperia Z4/Z4 Ultra ប្រើគ្រឿងម៉ាស៊ីនខ្លាំងក្លា បង្ហាញខ្លួននៅ ដើមឆ្នាំក្រោយ

រយៈពេលនៃការបញ្ចេញកំពូលផលិតផលថ្មីរបស់ក្រុមហ៊ុន Sony ត្រឹមតែ ៦ខែ គឺមិនដូចទៅនឹង
Samsung ឬ Apple ដែលមានរយៈពេល ១ឆ្នាំ។

ថ្មីៗកន្លងទៅនេះ ព័ត៌មានស្ដីអំពីរចនាសម្ព័ន្ធនៃគ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូនមួយគូ នៃក្រុមហ៊ុន
Sony គឺ Xperia Z4 និង Xperia Z4 Ultra ត្រូវបានគេធ្វើឱ្យបែកធ្លាយ តាមរយៈទំព័រ PhoneArea ។
Sony អាចនឹងឧទ្ទេសនាមស្មាតហ្វូនទាំងនេះ នៅក្នុងពិព័រណ៍ CES ដែលនឹងត្រូវបានរៀបចំធ្វើ
ឡើងនៅ Las Vegas អាមេរិក នាថ្ងៃទី ៥ មករា ឆ្នាំ ២០១៥។

ព័ត៌មានបែកធ្លាយ បង្ហាញថា Xperia Z4 នឹងបំពាក់អេក្រង់ ៥,៤អ៊ិន្ឈ៍ រីសូលូសឹន Quad HD ប្រើ
បច្ចេកវិទ្យា Triluminos រួមនឹងប្រូសេសឺរ Snapdragon 805 ឬ Snapdragon 810 និង RAM 4 GB ។
កាមេរ៉ាក្រោយរបស់ Z4 នឹងមានរីសូលូសឹន 20,7 megapixel ខណៈដែលកាមេរ៉ាមុខ កម្រិត 4,8
megapixel។ Xperia Z4 អាចនឹងបំពាក់ថ្មដែលមានថាមពល 3.420 mAh និងដំណើរការដោយ
ប្រព័ន្ធ​ប្រតិ​បត្តិ Android 5.0 Lollipop ។ ចំណែករចនារូបរាងរបស់ Xperia Z4 នឹងមិនខុសគ្នាប៉ុន្មាន
ធៀបនឹង Xperia Z4។

រីឯ Xperia Z4 Ultra វិញ នឹងក្លាយជាហ្វាប្លេត ដោយមានអេក្រង់ ៥,៩អ៊ិន្ឈ៍ ប្រើប្រាស់បច្ចេកវិទ្យា
Triluminos ប្រូសេសឺរ Snapdragon 805 និង RAM 4 GB។ កាមេរ៉ាក្រោយរបស់វា នឹងមានរីសូលូ
សឹន 16 megapixel មានភ្លើងហ្វ្លាស LED មួយគូ។ ស្មាតហ្វូនខ្នាតធំរបស់ Sony នេះ នឹងមាន
កម្រាស់ ៥,៧មិល្លីម៉ែត្រ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena


Tags: Xperia Z4 Xperia Z4 Ultra Sony leak បែកធ្លាយ ស្មាតហ្វូន សូនី