CamNews

តារា 

បេខាំអាចនឹងមកកំសាន្តនៅសឹង្ហបុរីនិងឥណ្ឌូនេស៊ី

កំពូលកីឡាករបាល់ទាត់ ដេវិឌ បេកខាំ កំពុងធ្វើការពិចារណាទៅការចូលទស្សនាប្រទេស
សឹង្ហបុរីនិងប្រទេសឥណ្ឌូនេស៊ីក្នុងដំណើរទេសចរណ៍មួយនៅក្នុងសប្តាហ៍ក្រោយនេះ។
បេខាំ និងសមាជិកក្រុមបាល់ទាត់ដទៃទៀតរបស់ LA Galaxy អាចនិងឈប់ដើម្បីចូល
ទស្សនាប្រទេសទាំងពីរមុនពេលដែលមានការប្រកួតជាលក្ខណៈមិត្តភាពមួយនៅក្នុងទី
ក្រុង Melbourneនៅដើមខែធ្នូខាងមុខ។

កម្មវិធីសំរាប់ការកំសាន្តនៅក្នុងប្រទេសសឹង្ហបុរីមិនទៀងនោះទេ, តែ Galaxy អាចនិងចូល
ជួបជាមួយនឹងអ្នកគំទ្ររបស់ខ្លួននៅក្នុងថ្ងៃទី១-៣ខែធ្នូ និងមានគំរោងថានិងមា ការប្រកួត
មិត្តភាព មួយនៅទីក្រុងចាកាតានៅចុងខែវិច្ឆកា។
បើទោះជាគ្មានដំណើរកំសាន្តនេះក៏ដោយ ក៏ LA Galaxy និងមានការប្រកួតជា Melbourne
Victory នៅកីឡាដ្ឋាន Etihad នៅថ្ងៃទី៦ ខែធ្នូដែរ។

ប្រភព៖ CNA
ដោយ វឌ្ឍនា

Tags: singaporebechamindonesia