CamNews

កីឡាអន្តរជាតិ 

៥០០លាននាក់ទស្សនាការប្រកួតរវាងMancheter United និងLiverpool

មនុស្សជាងពាក់កណ្តាលពាន់លាននាក់បានតាមដាននូវការប្រកួតដ៏អស្ចារ្យរវាងក្រុមបិសាច
ក្រហម Manchester United និងហង្សក្រហម Liverpool កាលពីថ្ងៃសៅរ៍កន្លងមកនេះបើតាម
ស្ថិតិដែលចេញដោយកាសែត Daily Mail។

ដោយឡែកលោក Sir Alex Ferguson គ្រូបង្វឹកនិងជាអ្នកគ្រប់គ្រងក្លឹប Manchester United បាននិយាយថា ការប្រកួតរវាងក្រុមរបស់លោក នឹងLiverpool គឺជាការប្រកួត រវាងក្រុមបាល់ ទាត់ធំបំផុតរបស់ពិភពលោក។



២១១- គឺជាចំនួនប្រទេសដែលបានទទួលការផ្សាយពី English Premier League ដែល​មាន​ន័យថាប្រទេសតែ ២៧ ប៉ុណ្ណោះដែលមិនបានទស្សនា រួមមាន អាហ្គានីស្ថាន ទូគមែនីស្ថាន អុយក្រែន និងប្រទេសមួយចំនួនទៀត។ ដោយឡែកតំបន់ដូចជាប្រទេសកម្ពុជា ហ្វីជី និង​ម៉ាដាហ្គាស្កា​បាន​​ទស្សនានូវការផ្សាយផ្ទាល់នៃការប្រកួតនេះ។

៥០០- គឺជាចំនួនប្រិយមិត្តដែលបានទស្សនាការប្រកួតស្មើរគ្នារ ១-១ រវាង Man Utd និង Liverpool។

ចំនួនអ្នកទស្សនាដែលបានជាប់កំនត់ត្រាថាមានចំនួនច្រើនបំផុតនោះគឺការប្រកួតរវាង
Man Utd និង Chelsea កាលពីឆ្នាំ ២០០៧ ដែលមានអ្នកទស្សនាជាង ១ ពាន់លាននាក់។

៤​.៧ពាន់លាន- គឺជាចំនួនមនុស្សដែលបានទស្សនាការប្រកួតរបស់ English Premier League ដែល ៣.៩ ពាន់លាននាក់ទស្សនាពីគេហដ្ឋាន។

៦៤៣ លាន- គឺជាចំនួនគេហដ្ឋានដែលទទួលការផ្សាយនៃ English Premier League ដែលស្មើរនឹងចំនួន ៣.៧ ពាន់លាននាក់នៃអ្នកទស្សនា។ ប្រិយមិត្ត ៧៧៧,០០០ នាក់​ទៀត​ទស្សនា​នៅ​ខាង​ក្រៅគេហដ្ឋាន។ (អាស៊ី ១.៣ ពាន់លាននាក់។ អាមេរិចខាងត្បូង និង​កណ្តាល ៨៧៩ លាន​នាក់។ អ៊ឺរ៉ុប ៧៦១ លាននាក់។ អង់គ្លេស ៦២៩ លាននាក់។ អាមេរិចខាងជើង ១៤០ លាននាក់)៕



ប្រភពៈ Espnstar
ដោយ វឌ្ឍនា

Tags: liverpoolmancheter united500millionwatch