ភ្នំពេញ៖ តារាចម្រៀង ល្បីល្បាញពីរដួង ស្ថិតក្នុងផលិតកម្មរួមគ្នា គឺ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា ពេជ្រ សោភា កន្លងមកអ្នកទាំងពីរ ធ្លាប់មានពាក្យចចាមអារ៉ាមថា មានជម្លោះអាក់អន់ស្រពន់ ចិត្តនឹងគ្នា ដោយសារតែការយល់ច្រឡំគ្នាទៅវិញទៅមក ។ ដំណឹងជម្លោះរវាងតារាពីរដួងនេះ បាន ត្រាំត្រែង នឹងអូសបន្លាយជិត២ឆ្នាំមកហើយ ដែលតារាចម្រៀងទាំងពីរ បានប្រកែករៀងៗខ្លួនថា គ្មានរឿងបែបនោះ កើតឡើងនោះទេ ។
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលតារាចម្រៀងទាំងពីរដួងនេះ បានច្រៀងបទចម្រៀងមួយ មាន ចំណងជើងថា "បេះដូងផ្សងស្នេហ៍" ជាបទចម្រៀងអ្នកទាំងពីរ ច្រៀងរួមគ្នា កាលពី ១០ឆ្នាំ នឹងត្រូវ បានលើកមកច្រៀង ឡើងវិញនៅក្នុងកម្មវិធីប្រគំតន្ត្រី "វីខនសឺត" ក្នុងខេត្តបាត់ដំបង ។ អ្នកទាំងពីរ បានបង្ហាញកាយវិការស្និទ្ធស្នាល លើវេទិកាតន្ត្រី នឹងបានរំឭកអនុស្សាវរីយ១០ឆ្នាំមុន ដែលអ្នក ទាំង ពីរ បានថតបទចម្រៀងនោះរួមគ្នា ជាលើកទី១ ក្នុងខេត្តបាត់ដំបង ។ សញ្ញាល្អមួយ ក៏បានលេច ចេញឡើងថា អ្នកទាំងពីរបានរំលត់មន្ទិលសង្ស័យ របស់មហាជន នៃព័ត៌មានការអាក់អន់ស្រពន់ចិត្ត រវាងតារាចម្រៀងល្បីល្បាញទាំងពីរដួងនេះ។
គេនៅចាំបានថា កន្លងមកតារាចម្រៀង ពេជ្រ សោភា នាងបានប្រកែកដាច់អហង្ការថា គ្មានរឿងរ៉ាវ អាក់អន់ស្រពន់ ចិត្ត ជាមួយនឹង លោក ណុប បាយ៉ារិទ្ធ ទេ។ ចំណែកឯ លោក ណុប បាយ៉ារិទ្ធ ក៏ បាននិយាយដដែល លើសារព័ត៌មាន ថា គ្មានជំលោះ ជាមួយ ពេជ្រ សោភា ដែរ ថែមទាំងបាន ព្រលះ អ្នកកាសែតម្នាក់ កណ្ដាលចំណោមមនុស្ស ខណៈអ្នកសារព័ត៌មាននោះ បានចុះផ្សាយថា "អ្នកគាំទ្រ ណុប បាយ៉ារិទ្ធ បាននិយាយថា ណុប បាយ៉ារិទ្ធ គ្មានជម្លោះជាមួយ ពេជ្រ សោភា ទេ តែមាន ជម្លោះជាមួយ នៅ ស៊ីនឿន " ។
ថ្វិត្បិតតែវាជាលើកទី១ បន្ទាប់ពីខានសម្ដែង ជាមួយគ្នាជាង២ឆ្នាំ ក៏ពិតមែន តែតារាចម្រៀង ជា គណកម្មការ នៃកម្មវិធី "The Voice" សម្ដែងជាមួយគ្នា យ៉ាងចូលអារម្មណ៍បំផុត ក្នុងបទចម្រៀង។
សូមទស្សនាវីដេអូ ការសម្ដែងរួមគ្នារបស់តារាពីរដួងនេះ ទាំងអស់គ្នាជាមួយ Camnews៖
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល