CamNews

នាវា 

កោះ Orsos ធ្វើដោយមនុស្ស មានតំលៃ ៦,៥លានដុល្លារ

Orsos គឺជាឈ្មោះកោះមួយដ៏ស្រស់ស្អាត  ធ្វើដោយមនុស្ស    ដែលមានតំលៃ ៦,៥លាន
ដុល្លារកោះនេះត្រូវបង្កើតឡើង សំរាប់ក្រុមមហាសេដ្ឋីមកកំសាន្ត និងសំរាកលំហែកាយ។

កោះ Orsos មានទំហំ ២០ម៉ែត្រ x ៣៧ម៉ែត្រ ដោយមិនមានប្រើម៉ាស៊ីនទេ ប៉ុន្តែ វាអាចធ្វើ
ដំណើរទៅគ្រប់ទីកន្លែងតាមបំណងរបស់អ្នក។

កោះនេះ  មានកន្លែងទទួលភ្ញៀវ  និងកន្លែងសំរាក ជាមួយនឹងបរិយាកាសដ៏ប្រណិតគួរឱ្យ
ចង់រស់នៅ និងកំសាន្ត។ ជាពិសេស កោះនេះមានបំពាក់ជាមួយនឹង  បន្ទះពន្លឺព្រះអាទិត្យ
ដែលអាចបង្កើតបានជា ថាមពលអគ្គិសនី សំរាប់ប្រើប្រាស់នៅលើកោះនេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ enpundit


Tags: Vehicle Boat