CamNews

ព័ត៌មានអន្តរជាតិ 

ថាមែនមែន ៖ សហរដ្ឋអាមេរិក ក្រោយប្រកាស ធម៌ក្តៅ ឥលូវវាយប្រហារ តាមអាកាស ពិតប្រាកដមែន (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីមន្ទីរបញ្ជកោណសហរដ្ឋអាមេរិក ទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី កាលពីប៉ុន្មានម៉ោងមុននេះ បន្តិចបានចេញសម្រង់អត្ថបទផ្សាយអោយដឹង ថា សហរដ្ឋអាមេរិក បានបើកយុទ្ធនាការ វាយប្រហារ តាមអាកាស ២ បន្ថែមទៀតហើយ ប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ ដែលមកពីរដ្ឋអ៊ីស្លាម នៅឯភាគខាងជើង ប្រទេស អ៊ីរ៉ាក់ ។

ប្រភពដដែលបន្តអោយដឹងថា យន្តហោះគ្មានមនុស្សបើក ក៏ដូចជា  យន្ត ហោះចម្បាំងរបស់សហរដ្ឋអា មេរិក បានធ្វើការវាយប្រហារ ទៅលើក្រុមឧទ្ទាម ក៏ដូចជាក្រុមសកម្មប្រយុទ្ធខណៈគោលដៅវាយប្រហារ មានទីតាំងនៅជិតក្រុង Kurdish ពោលជាទីតាំង កៀកទៅនឹងទីតាំងដំបូង កាលពីថ្ងៃសុក្រ កន្លងទៅនេះ ពីការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ។

គួររំឭកថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ​ ក្រោយពីមានការប៉ះទង្គិចជាច្រើនលើកច្រើនសាពីការ វាយប្រហារ របស់ក្រុមឧទ្ទាម បណ្តាក្រុមសកម្មប្រយុទ្ធ និង ឧទ្ទាមទាំងនេះ    បានវាយដណ្តើម និងគ្រប់ គ្រងបានទីក្រុងធំៗ មួយចំនួន នៅក្នុងប្រទេស អ៊ីរ៉ាក់ ក៏ដូចជា ស៊ីរី ។ ជាមួយនឹង   ការវិវត្តន៍ នៃសង្គ្រាម ស៊ីវិល ដ៏ហែកហួរមួយនេះ ក្រុមមនុស្សរាប់ពាន់នាក់  បានផ្អើល នាំ គ្នា​ជម្លៀសខ្លួន ទៅ កាន់ទីតាំងដែល មានសុខសុវត្ថិភាព ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ IS ដែលពីមុនធ្លាប់ត្រូវបានគេហៅថា ក្រុមសកម្មប្រយុទ្ធ Isis នាពេលថ្មី ៗនេះបានធ្វើការវាយដណ្តើម និងគ្រប់គ្រងបាន នូវទំនប់វារីអគ្គីសនីធំបំផុត របស់អ៊ីរ៉ាក់ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃម្សិលមិញនេះ  វា គឺជាបទអន្តរាគមន៍ដោយផ្ទាល់មួយ ចូលរួមជាជំនួយ ដល់ប្រតិបត្តិការ យោធា ប្រទេស   អ៊ីរ៉ាក់ ជាលើក ដំបូងចាប់តាំងពី អាមេរិក បានដកទ័ព ចេញពីប្រទេសនេះ នាចុងឆ្នាំ ២០១១ ៕

- អាន ៖ អូបាម៉ា លេងធម៌ក្តៅ ដោយប្រកាស អនុញ្ញាត អោយមានការវាយប្រហារ តាមអាកាស

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA