CamNews

ព័ត៌មានជាតិ 

នារីលក់ផ្លែឈើ នៅផ្សារខេត្ដកំពង់ចាម ត្រូវជនមានអំណាច ជានគរបាល ចាប់យក ទៅ រំលោភ និងបញ្ជូន ទៅពន្ធនាគារ

-ករណីនេះ ត្រូវបានគេបង្ហោះ ចែករំលែក លើប្រព័ន្ធ Facebook

-នគរបាល និងព្រះរាជអាជ្ញាខេត្ដកំពង់ ចាម កំពុងស្រាវជ្រាវ ករណីនេះ

កំពង់ចាម ៖ រឿងរ៉ាវពាក់ព័ន្ធនិងនារី ក្រមុំលក់ផ្លែឈើម្នាក់ នៅក្នុងផ្សារនៃខេត្ដ កំពង់ចាម រហូតមាន មន្ដ្រី នគរបាលចាប់នាង យកទៅរំលោភបូកយ៉ាងព្រៃផ្សៃ ហើយ បន្ទាប់មកបញ្ជូនទៅកាន់ពន្ធនាគារ ធ្វើការឃុំ ខ្លួន ក្រោយពីនារីរូបនេះ បានឈ្លោះប្រកែក ជាមួយអ្នកលក់ផ្កា ដែលមានបងប្រុសរបស់ ខ្លួនជាមន្ដ្រី នគរបាលមានបុណ្យស័ក្ដិនៅខេត្ដ កំពង់ចាមនោះ ត្រូវបានគេឃើញបង្ហោះនិង ចែករំលែកតគ្នា ក្នុង បណ្ដាញទំនាក់ទំនង សង្គម Facebook ធ្វើឱ្យមានការភ្ញាក់ផ្អើលនិង ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ ធ្វើឱ្យនគរ បាលខេត្ដកំពង់ចាម រួមជាមួយព្រះរាជអាជ្ញា ខេត្ដកំពង់ចាម បាននឹងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ថា ជាករណីពិតឬមួយ មិនពិតនោះ ។

យោងតាមខ្លឹមសារដែលត្រូវបានគេ បង្ហោះចែកចាយពីរឿងរ៉ាងខាងលើនេះ ក៏ មិនបានបញ្ជាក់ថ្ងៃ ខែកើតហេតុ និងទីកន្លែង ពិតប្រាកដ ព្រមទាំងអត្ដសញ្ញាណរបស់នារី រងគ្រោះនោះទេ គ្រាន់តែអះអាងថា រឿង រ៉ាវខាងលើនេះ បានកើតឡើងទៅលើនារី ម្នាក់រកស៊ីលក់ផ្លែឈើនៅផ្សារតូចមួយ នៃ ជ្រុងផ្សារ ធំនាខេត្ដកំពង់ចាម ។

ជាមួយគ្នានេះ អ្នកលេងប្រព័ន្ធទំនាក់ ទំនង Facebook បានលើកឡើងថា រឿងរ៉ាវ ខាងលើនេះ អមដោយ រូបភាពនារីរងគ្រោះ  ត្រូវបានប្រទះឃើញតាំងពីជាងមួយឆ្នាំមក ម្ល៉េះ ប៉ុន្ដែការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ បានបន្ដកើតមានឡើងរហូតមកដល់ពេលនេះ ទាំងមិនទាន់ដឹងមូលហេតុ និងសាច់រឿងលំ អិតនោះឡើយ ។

យោងតាមការបង្ហោះនៅក្នុងអាខោន ឈ្មោះខេត្ដកំពង់ឆ្នាំង កាលពីប៉ុន្មានថ្ងៃមុន នេះ បានរៀបរាប់ពីដំណើរ រឿងថា “នារីក្រមុំ លក់ផ្លែឈើ ម្នាក់នៅផ្សារតូចមួយនៃជ្រុង ផ្សារធំ នាខេត្ដកំពង់ចាម បានឈ្លោះប្រកែក គ្នារហូតមានអំពើហិង្សាកើតឡើង បង្កដោយ អ្នកលក់ផ្កាពីរនាក់ ដែលមានបងប្រុសជា មន្ដ្រីនគរបាល មានអំណាចមួយរូប ។ ដើម ហេតុ បន្ទាប់ពីឈ្លោះប្រកែកគ្នា ដោយអ្នក លក់ផ្កាទាំងពីរនាក់ បានព្រួត វាយដោយវត្ថុ រឹងមួយចំនួន ទៅលើនារីលក់ផ្លែឈើយ៉ាង ចាស់ដៃ... នារីលក់ផ្លែបានទាញជញ្ជីងក្រវាត់ ទៅមក ដោយស្រែកថា កុំចូល... ភ្លាមនោះ ក៏ត្រូវមុខអ្នកលក់ផ្កាហូរឈាមយ៉ាងច្រើន ។ ភ្លាមនោះ អ្នកលក់ផ្កាបានទូរស័ព្ទហៅបង ប្រុសរបស់ខ្លួន ដែលជាមន្ដ្រីនគរបាល...ការ មកដល់របស់មន្ដ្រីនគរបាល ម្នាក់នេះ បានធ្វើ ឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែល ឈរមើល ដោយលោកនោះស្រែកថា ពួក អាហ្អែងចង់ងាប់ បាននាំគ្នាឈរមើល ។ បន្ទាប់ មកមន្ដ្រីនគរបាលម្នាក់នេះ ក៏បានចាប់អ្នក លក់ផ្លែឈើទៅ ការិយាល័យរបស់នគរបាល... មិនបានពីរម៉ោង ក៏បញ្ជូននាងទៅដាក់គុក នៅខេត្ដកំពង់ចាម ដោយចាំរត់ ឯកសារតាម ក្រោយថែមទាំងមិនឱ្យគ្រួសារនារីលក់ផ្លែ ឈើចូលមើលឡើយ ” ។

ម្ចាស់អាខោនហ្វេសប៊ុករូបនេះ បានបន្ដ ថា “ទង្វើនេះផ្ទុយពីច្បាប់ទាំងស្រុង ទាំងព្រះ រាជអាជ្ញានិង នគរបាល បិទភ្នែកអស់ហើយ... ៣ថ្ងៃកន្លងមក ទើបគេអនុញ្ញាតឱ្យក្រុមគ្រួសារ ចូលមើលនាងនៅក្នុងគុក ។ តាមសំដីសាច់ ញាតិដែលចូលទៅមើលនាងក្នុងគុកបានប្រាប់ ថា នាងក្រមុំព្រហ្មចារីយរូបនេះ ត្រូវបាន បុរសមានអំណាច ៣នាក់រំលោភនាងជាច្រើន ដងមកហើយ... នាងព្យាយាមសម្លាប់ខ្លួនជា ច្រើនលើក តែត្រូវបានអ្នកជាប់គុកដូចគ្នា ជួយ ។ រហូតមកដល់ពេលនេះ រឿងរ៉ាវខាង លើ មិនទាន់ត្រូវបានដោះ ស្រាយនោះឡើយ ហើយនាងរងគ្រោះ កំពុងមានជំងឺផ្លូវកាយ និងផ្លូវចិត្ដយ៉ាងខ្លាំង” ។

ជុំវិញករណីខាងលើនេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍បែន រត្ន័ បានបញ្ជាក់ថា ព័ត៌មាននេះ លោកទើបបាន ទទួលនិងឃើញគេបង្ហោះនៅក្នុងប្រព័ន្ធទំនាក់ ទំនង Facebook នោះទេ ប៉ុន្ដែលោកបានបញ្ជាក់ ថា កម្លាំងនគរបាលជំនាញនិងស្នងការរង ពាក់ ព័ន្ធកំពុងតែចុះស្រាវជ្រាវ យ៉ាងយកចិត្ដ ទុកដាក់ ដើម្បីរកឃើញការពិតថា តើដូចគេ បង្ហោះនៅក្នុងហ្វេសប៊ុក ឬមួយយ៉ាងណា នោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh