CamNews

សម្រស់ 

កិច្ចការដែលត្រូវធ្វើ សម្រាប់នារីចង់​ពង្រីក​ ដើមទ្រូងតូចរបស់​ខ្លួន

ស្ដ្រី​ជាច្រើន មាន​ដើមទ្រូង​តូច មិនមាន​ភាពជឿជាក់​លើ​សម្រស់​របស់ខ្លួន ប៉ុន្ដែ​មិនដឹង​ត្រូវធ្វើ​បែបណា ក្រៅពី​ការ​ទៅ​វះកាត់​កែ​សម្ផស្ស។ដូច្នេះ ប្រសិន​អ្នកជា​នារី​ដែលមាន​ដើមទ្រូង​តូច មិន​ជាទី​ពេញចិត្ត ប៉ុន្ដែ​នៅតែ​ចង់​បញ្ចេញ​ភាព​ទាក់ទាញ នោះ​ការណែនាំ​មួយចំនួន​ខាងក្រោម នឹង​អាចជួយ​អ្នក​បាន។ វិធីសាស្ដ្រ​ខាងក្រោម​នឹង​ជួយ​កែលំអ​រង្វង់​ទីមួយ​របស់​អ្នក ឱ្យបាន​ធំ ក្រពុំ​ស្អាត។

លំ​ហាត់ប្រាណ​ឱ្យ​ដើមទ្រូង

ចូរ​ធ្វើ​គម្រោង​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ បើទោះជា​ចំណាយ​ត្រឹមតែ​ពីរ បី​នាទី ដោយសារ​វិធី​នេះ​នឹង​ជួយ​ពង្រីក​ទំហំ​ដើមទ្រូង​របស់​អ្នក ៖

-ហាត់​ហឺត​ដី ៖ ទ្រានដៃ​ទាំងពីរ​ទៅនឹង​ដី ខ្នង​ត្រង់​ជាមួយ​ក្បាល ជើង​ទាំងពីរ​ខ្វែងគ្នា។ បត់​កែងដៃ​ដើម្បី​បន្ទាបខ្លួន ធ្វើយ៉ាងណា​ឱ្យ​ច្រមុះ​ជិត​ដល់​ដី។ រក្សា​កាយ​ឥរិយាបទ​នេះ​ឱ្យបាន​ប្រហែល ៥វិនាទី រួច​ត្រឡប់មក​ឥរិយាបទ​ដើម។

-ដៃជើង​រួមគ្នា ៖ ដេក​ផ្ញា​រលើ​ឥដ្ឋ ឬ​ព្រំ លើ​ជើង​ទាំងពីរ​ឡើង និង​ដាក់​ខ្វែង​លើ​គ្នា នៅត្រង់​ភ្នែក​គោល។ ដៃ​ទាំងពីរ​ដាក់​ត្រង់​តាម​ដងខ្លួន រួច​លើកឡើង​ទៅលើ កាន់​ដៃ​ឱ្យ​ជាប់​គ្នា រយៈពេល​ប្រហែល ៥វិនាទី រួច​ត្រឡប់មក​ឥរិយាបទ​ដើម។

-ដៃ និង​ដើមទ្រូង​រួមគ្នា ៖ អង្គុយ​ត្រង់​ខ្នង ដាក់​ដៃត្រង់​តាម​ធម្មតា។ លើកដៃ​ឡើង​ស្មើនឹង​ដើមទ្រូង និង​ប្រើ​បាតដៃ និង​បាតដៃ ច្រាន​ខ្ទប់​គ្នា។ រក្សា​កាយវិការ​បែបនេះ ប្រហែល ៥វិនាទី ទើប​សម្រួល​ឥរិយាបទ។

Make –up ឱ្យ​ដើមទ្រូង


-ដំបូង ចូរ​ប្រើ​ម្សៅ​ទ្រនាប់​ពណ៌​ភ្លឺ ផាត់​លើ​ដើមទ្រូង​ទាំងមូល ក្រោយមក ផាត់ម្សៅ​ទ្រនាប់ ឬ​ម្សៅ​ផាត់​ដែលមាន​ពណ៌​ងងឹត​ជាង​ពណ៌​ស្បែក ដើម្បី​ផាត់​ទៅលើ​គែម​នៃ​រាង​អាវទ្រនាប់ នៅ​ចន្លោះ​ដើមទ្រូង​ទាំងពីរ អ្នក​ត្រូវ​ផាត់ម្សៅ​ពណ៌.ស។ ធ្វើបែបនេះ នឹង​បង្កើតបានជា “ទិដ្ឋភាព” ដើមទ្រូង​របស់​អ្នក មាន​រូបរាង​ពេញលេញ។

-ក្រៅពី​ការ​ផាត់ម្សៅ​ដូចខាងលើ អ្នក​ក៏​គួរ​រោយ​ម្សៅ​ផ្លេក​ត្រង់​ដើមទ្រូង​ផ្នែក​ខាងលើ និង​ចង្អូ​ដើមទ្រូង ដើម្បី​ធ្វើឱ្យ​វា​មាន​ភាព​ទាក់ទាញ។
 
ជ្រើសរើស​អាវទ្រនាប់​ស​ម​ស្រប

នៅពេល​ជ្រើសរើស​អាវទ្រនាប់ ចូរ​ជ្រើស​អាវទ្រនាប់​ប្រភេទ​លើក​សុដន់​ដែលមាន​ទំហំ​ល្មម​នឹង​ដើមទ្រូង​របស់​អ្នក។ អ្នក​មិនគួរ​ប្រើប្រាស់​អាវទ្រនាប់​ដែល​ធំ​ជាង​សុដន់​ពេក​នោះដែរ ព្រោះ​វា​នឹង​ធ្វើឱ្យ​លេចឡើង​នូវ​ទ្រង់ទ្រាយ​របស់​អាវ ជាហេតុ​ធ្វើឱ្យ​បាត់បង់​ភាព​ទាក់ទាញ។

វិធី​ពាក់អាវ​ទ្រនាប់ ៖ ចូរ​ដាក់​ខ្សែ​អាវ​ទៅលើ​ស្មា យកដៃ​សូក​ចូលក្នុង​អាវ រុញ ឬ​ទាញ​សុដន់​ទៅលើ​ឱ្យអស់ រក្សា​ស្ថានភាព​នេះ​ឱ្យ​ជាប់ ទើប​ដាក់​ទំ​ពក់។ អ្នក​ក៏​អាវ​ទាញ​ខ្សែ​អាវទ្រនាប់​ឱ្យ​ខ្លី ដើម្បី​ជួយ​លើក​ដើមទ្រូង បែបនេះ​សុដន់​របស់​អ្នក នឹង​បញ្ចេញ​ភាព​សិច​ស៊ី​បាន​ច្រើន។

អាហារជួយឱ្យសុដន់ធំ

ក្រៅពីវិធីដ៏មានប្រសិទ្ធិភាពក្នុងការជួយឱ្យសុដន់មានរូបរាងធំ ខាងលើ អាហារប្រចាំថ្ងៃក៏អាចជួយ
កែលំអដើមទ្រូងរបស់អ្នកផងដែរ។ អាហារដែលជួយឱ្យសុដន់រីកធំជាងធម្មតា មានដូចជា សាច់មាន់
ចំហុយល្ហុង ស្ពៃក្ដោមឆាល្ងរ ស៊ុបគ្រាប់ធញ្ញជាតិ សៀងចំហុយសាច់មាន់។



ដោយ ៖ តារា
ប្រភព ៖ Eva



Tags: breast small big beauty exercise