CamNews

យានយន្ត 

ក្រុមហ៊ុន ហុងដា បង្ហាញសមាសភាពថ្មី មួយគ្រឿងទៀតហើយ​ Honda Civic hybrid 2015 សង្ហា និងទាន់សម័យ

យានយន្ដ៖ ក្រុមហ៊ុន ហុងដា បានបង្ហាញស្នាដៃ​ថ្មីមួយ​ម៉ូដែលទៀត ដែលកំពុងតែពេញនិយមខ្លាំងក្នុង​សង្គម​ ទីផ្សាររថយន្ដទំនើប ដែលនោះគឺ Honda Civic ស៊េរីឆ្នាំ 2015 ប្រពិន្ធម៉ាស៊ីន កូនកាត់ ( hybrid )។​

ជាការបង្ហាញវត្ដមានលើគេហទំព័រពាណិជ្ជកម្ម ក្រុមហ៊ុន ហុងដា បានអះអាង និងឧទ្ទេសនាម ផលិតផលថ្មី​របស់ខ្លួន ដែលបានត្រៀមខ្លួនទុកតាំងពីចុងឆ្នាំ ២០១៤ មកម្ល៉េះ ហើយសម្រេចចេញលក់ក្នុងទីផ្សារនាដើមឆ្នាំ ២០១៥ ថាជារថយន្ដដែលមានភាព អស្ចារ្យ ប្លែក និង ទំនើប បើធៀបទៅនឹង ដៃគូរប្រកួតប្រជែងទាំង​ឡាយ​ក្នុងទីផ្សារ។ Honda Civic ស៊េរីឆ្នាំ 2015 នេះ មិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ថែមទាំងប្រើប្រព័ន្ធ ហាប្រ៊ីត ទៀតផង ដែលអាចជួយកាត់បន្ថយ ការចំណាយរបស់ អតិថិជន ។ 

Honda Civic ស៊េរីឆ្នាំ 2015 ប្រើសមាសភាព កម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.៤ liter បញ្ជាដោយប្រអប់​លេខ​​អូតូ ស្មើនឹង ៦ លេខ ។ សម្រាប់សមាសភាពប្រើប្រាស់សាំងវិញ ម៉ូដែលនេះ ប្រើថាមពលសាំងអស់ចំនួន​ ១៧ គ.ម/លីត្រ ។ រីឯតម្លៃវិញ គឺចាប់ពី ២១០០០ ដល់ ២៣០០០ ដុល្លារ​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 2015newhybridcars


Tags: vehicle 2015 Honda Civic