CamNews

មិនគួរឲ្យជឿ 

បំរាម៖ ហាមញុំា Mentos ជាមួយនឹង Coca, Pepsi ឬសូដា

លោកអ្នកទាំងអស់គ្នាធ្លាប់ញុំាស្ករគ្រាប់ Mentos ហើយមែនទេ? ស្ករគ្រាប់នេះល្បីទូទាំងពិភព
លោក ក៏ប៉ុន្តែគួរណាដឹងថាវាអាចមានអ្វីកើតឡើងនៅពេលដែលលោក អ្នកញុំាវាបណ្ដើរផឹក
Coca Cola, Pepsi ឬសូដា បណ្ដើរនោះ "ប្រយ័ត្នផ្ទុះក្បាល!" នេះគឺជាពាក្យដែលគេនិយាយ
នៅពេលដែលគេឃើញមនុស្សម្នាក់កាន់ Coca Cola ឬ Pepsi ឬសូដា ជាមួយនឹងស្ករគ្រាប់
Mentos។

វាជាធាតុប្រតិកម្មមួយដែលជាការប្រតិកម្មរវាងស្គរគ្រាប់ Mentos ជាមួយនឹង Coca Cola
Pepsi ឬសូដា ដែលងបង្កើតចេញជាពពុះហ្គាសហើយអាចបណ្ដាលអោយផ្ទុះបាន។ ធាតុ
ប្រតិកម្មនេះខ្លាំងបំផុតនៅពេលគេដាក់ Mentos Mint Original ទៅក្នុងសូដាសុទ្ធ ចំពោះស្ករ
Mentos Fruit ក៏អាចមានប្រតិកម្មដែរ ប៉ុន្តែវាអាចខ្សោយជាង Mentos Mint ហើយចំពោះទឹក
ក្រូច Coca គ្មានជាតិស្ករគឺវាមានប្រតិកម្មជាង Coca ធម្មតា។ អាចក្រលេកមើលវីដេអូពីក្រុម
MythBuster ខាងក្រោមនេះបាន ហើយគួរចងចាំថាមិនត្រូវញុំា Mentos ជាមួយនឹងសូដាឬ
Coca Cola, Pepsi នោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube


Tags: mentos cola soda explode