CamNews

ម៉ូតូ 

Honda Interceptor 2015 ពិតជាទំនើប សង្ហា និងទាន់សម័យ

យានយន្ដ៖​ ផលិតផល Honda កន្លងមកប្រិយមិត្ដធ្លាប់បានស្គាល់ខ្លះហើយ ដែល ក្រុមហ៊ុន​ទទួលបាន​ជោគជ័យច្រើន ក្នុងសង្គមទីផ្សារប្រកួតប្រជែង ជាពិសេស ប្រភេទម៉ូតូ ទាំងទម្រង់តូច កណ្ដាល និង ធំ។​ ​ដោយហេតុថាមានការគាំទ្រច្រើន ដូច្នោះ ទើបក្រុមហ៊ុន សម្រេចបញ្ចេញ ស៊េរីថ្មីមួយទៀត គឺ Honda Interceptor ​សម្រាប់​ឆ្នាំ ២០១៥ ។ 

Honda Interceptor 2015 ត្រូវបានក្រុមហ៊ុន​ អះអាងលើគេហទំព័រពាណិជ្ជកម្មអន្ដរជាតិថា គឺជាស្នាដៃ​មួយ ដែលត្រូវបានស្ថិតក្នុងការផលិត និង ឆ្នៃប្រឌិត យ៉ាងល្អឥតខ្ចេាះ ស្របនឹងសម័យកាល ជឿន លឿន​បច្ចេកវិទ្យា កំពុងតែពេញនិយមម៉ូតតូធំ ថែមទាំងភាពល្អប្រណិតនៃ ព៌ណសម្បុរ ដែលឆ្លុះបញ្ចាំងចេញ​ពី គំនិតដ៏និយមបំផុតរបស់​យុវវ័យ។ 

ភ្ជាប់គ្នាជាមួយនឹង រូបរាង ព្រមទាំង ព៌ណសម្បុរទៀតនោះ Honda Interceptor 2015 ត្រូវបានក្រុមហ៊ុន​បំពាក់មកជាមួយនៅសមាសភាព​ ៤ ម៉ាស៊ីន ត្រូវនឹងកម្លាំង ៧៨២ សេសេ រត់ក្នុងល្បឿនដំណាក់កាល​ម៉ាស៊ីន ៦​ លេខ​ ។ សម្រាប់តម្លៃវិញគឺ​ ១២៥០០ ដុល្លារ ។ សូមទស្សនារូបភាពខាងក្រោម​៖ 

 





 

 



Tags: Vehicle Honda Interceptor ​2015