CamNews

តារា 

Chelsea បានត្រឹមស្មើរ ខណៈពេល Real Madrid បំបាក់ Schalke ៦ ទល់​ ១ (មានវីដេអូហាយឡាយ)

ការប្រកួត Champion League ជុំទី ១៦ យប់មិញនេះ មានការប្រកួត រវាងក្រុម Galatasaray ប៉ះក្រុម Chelsea ចំណែក Schalke ប៉ះក្រុមយក្ស Real Madrid ។ Chelsea មិនសូវជា សប្បាយចិត្ត តែក្រុម Real Madrid សប្បាយចិត្ត​ អស់ទាស់ ។



យប់មិញនេះ Chelsea បានធ្វើដំណើរ ទៅកាន់ទឹកដី របស់ Galatasaray ដែលកាលពី រដូវកាលមុន ក៏ជួបគ្នាដែរ ។ ក្នុងតង់ទី ១ ការប្រកួត បើកតង់បាន នាទីទី ៩ Torres មានឱកាសស៊ុត បានអោយ Chelsea នាំមុខមុន ម្ចាស់ផ្ទះ មួយគ្រាប់ ។ គ្រាន់តែបាន មួយគ្រាប់ហើយ ក៏ស្ងាត់ស្ងៀម រហូតដល់ ចប់តង់ទី ១ ។ ចូលមកដល់ តង់ទី ២ Galatasaray បានព្យាយម រកគន្លឹះ ស៊ុតវិញ ហើយមកដល់នាទី ទី​ ៦៤ កីឡាករ Chedjou បានតាមស្មើរអោយ Galatasaray វិញបានសំរេច ។ ចប់ការប្រកួត គឺ ១ ទល់ ១ ។



ងាកមកមើល Real Madrid វិញដែលហោះហើរ ទៅកាន់ទឹកដី របស់ក្រុម Schalke 04 ។ នៅក្នុងតង់ ទី ១ Real Madrid ប្រើប្រាស់ យុទ្ធសាស្ត្រ សម្រុកយ៉ាងខ្លាំង ហើយស៊ុតបានពី គ្រាប់នៅនាទីទី ១៣ ដោយ Benzema និងនាទីទី ២១ ដោយ Bale ។ មិនទាន់ អស់ចិត្តឡើយ Real Madrid កាន់តែសំរុក ថែមទៀត ធ្វើអោយក្រុម Schalke ទប់មិនជាប់ឡើយ ក៏ធ្លាយទំនប់ បន្ថែមដល់ ៤ គ្រាប់ទៀត ។ នាទី ទី ៥២ និង ៨៩ Ronaldo បាន ២​ គ្រាប់ហើយ នាទីទី ៥៧ Benzema ក៏ថែមគ្រាប់ទី ២ របស់ខ្លួនផង ដែរ នាទីទី ៦៩ Bale ក៏បន្ថែម គ្រាប់ទី ២ របស់ខ្លួន ដូចគ្នា ។ ការប្រកួតនេះ Benzema, Bale,Ronaldo សុទ្ធតែបាន ម្នាក់ ២ គ្រាប់ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ livescore 


Tags: sport chelsea schalke galatasaray real madrid champion league