CamNews

ព័ត៌មានជាតិ 

ផ្ទះថៅកែ ភ្ញាស់ពងទា ត្រូវភ្លើងឆេះអស់ ៣ខ្នងស្លាប់២នាក់ របួសធ្ងន់ម្នាក់ ស្រាល២នាក់

បាត់ដំបង៖ ផ្ទះថៅកែភ្ញាស់ពងទា ត្រូវភ្លើងឆេះគួរឲ្យរន្ធត់ អស់ចំនួន ៣ខ្នង និងបណ្តាលឲ្យ ស្លាប់
២នាក់ របួសធ្ងន់ម្នាក់ ស្រាល២នាក់ ព្រមទាំងរថយន្តតូច១គ្រឿង និងទ្រព្យសម្បត្តិទាំងស្រុង កាល
ពីវេលាម៉ោង ២រំលងអាធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចក្រុមទី៥ ភូមិថ្មី ឃុំបន្សាយ
ត្រែង ស្រុកថ្មគោល ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្តាលមកពី ទុស្សេខ្សែ ភ្លើង ពេលកំពុងកើតហេតុ
ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ច នគរបាល ស្រុកថ្មគោល ជួយអន្តរាគមន៍ តាមរយៈការបញ្ជូន រថ
យន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ជួយអន្តរាគមន៌ផងដែរ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន នៅកន្លែងកើតហេតុបាន ឲ្យដឹងថា កាលពីវេលា ម៉ោង២រំលង
អាធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានករណីភ្លើងឆេះផ្ទះ របស់ថៅកែភ្ញាស់ ពងទា ក្នុងភូមិឆេះ អស់
៣ខ្នង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង និងរថយន្តតូច ១គ្រឿង ស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់
ស្រាល២ នាក់ ដោយសារតែ ទុស្សេខ្សែភ្លើង។ បើតាមសាក្សីបាន ប្រាប់សមត្ថកិច្ចថា កាលពីក្បាល
ព្រលប់ គឺមានធុំខ្លិន ឆ្ងៀមដែរ តែមិនបានចាប់អារម្មណ៌ លុះដល់ម៉ោងកើតហេតុ ភ្លើងបានឆេះពេញ
ក្រមុំទៅហើយ ដំបូងបានអ្នកជិតខាង នាំគ្នាជួយពន្លត់តាម លទ្ធភាព ខ្លះបានទូរស័ព្ទ ហៅសមត្ថកិច្ច
ឲ្យជួយ ។

ក្រោយពីសមត្ថកិច្ច បានទទួលដំណឹងហើយ លោកអធិការ នគរបាលស្រុក យឹម វិចិត្រ បានបញ្ជា
កម្លាំងមកពីបណ្តា ប៉ុស្តិ៍នានា ក្នុងស្រុកមកជួយអន្តរាគមន៍ ទាំងយប់ និងបានរថយន្តពន្លត់ អគ្គិភ័យ
របស់ស្នងការខេត្ត ចេញមកជួយអន្តរាគមន៍ ទាំងយប់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់ និងរបួសក្នុងហេតុការណ៍នេះ មាន៖ ទី១ ឈ្មោះ
ណៃ គឹមហៀង ភេទស្រីអាយុ២៩ឆ្នាំ បានស្លាប់ដោយសារតែ សសរផ្ទះរលំ សង្កត់ខណៈពេលកំពុង
ចូល ទៅរកកូន នៅក្នុងផ្ទះ ទី២ឈ្មោះ ណៃ គឹមហៀក ភេទស្រីអាយុ២ឆ្នាំ (ស្លាប់) ក្នុងផ្ទះទី៣ឈ្មោះ
ណៃ ប៊ុនអៀង ភេទប្រុស អាយុ៥៦ឆ្នាំ (របួសធ្ងន់) ត្រូវភ្លើងរោលពេញ ខ្លួនត្រូវសមត្ថកិច្ច ជួយដឹកយក
មកសង្រ្គោះនៅគ្លីនិកឯកជនបាត់ដំបងទី៤ ឈ្មោះ ណៃ សុធា ភេទប្រុសអាយុជាង៣០ឆ្នាំ (ប្តីអ្នកស្លាប់)
រលាកភ្លើង របួសស្រាល និងទី៥ឈ្មោះ ចាយ ពក ភេទស្រីអាយុ ជាង៦០ឆ្នាំ(ម្តាយ) របួសស្រាល ។

ផ្ទះជនរងគ្រោះ ដែលបានឆេះនេះ គឺជាថៅកែចិញ្ចឹមទា ភ្ញាស់ពងទា និងទិញស្រូវ ក្នុងស្រុកថ្មគោល។
ក្នុងហេតុការណ៍ ភ្លើងកំពុងឆេះ សមត្ថកិច្ចបានជួយ រំដោះយក រថយន្តធុនធំដឹក ទំនិញបានចំនួន២
គ្រឿង និងរថយន្តតូច១ គ្រឿង តែឆេះអស់ រថយន្តតូច១ គ្រឿងដែលយក មិនទាន់ ។

ទ្រព្យសម្បត្តិ ដែលខូចខាតនោះ សមត្ថកិច្ចពុំទាន់អាចធ្វើការ បូកសរុបជាទឹកប្រាក់ បាននៅឡើយទេ។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចកំពុងចុះ ធ្វើការត្រួតពិនិត្យនៅកន្លែង កើតហេតុ និងដើម្បីធ្វើ
កំណត់ហេតុ និងចូលរួមសោកស្តាយ និងរំលែកទុក្ខពីការ គ្រោះថ្នាក់យ៉ាងអាណោចអាធម ដល់ក្រុម
គ្រួសារជនរងគ្រោះ ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ