CamNews

ព័ត៌មានជាតិ 

អាំងត្រីខាង ក្រោមផ្ទះ ម៉ូតូនៅខាងលើ ស្រក់សាំងបណ្ដាល ឱ្យឆេះ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយពីសំ ណាក់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែក
ប្រា ខណ្ឌមានជ័យ បន្ទាប់ពីមាន ករណីអគ្គិភ័យ មួយដង្ហើមចង្រិត បានកើត ឡើងកាលពីវេលា
ម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្ដែអគ្គិភ័យខាង លើនេះ មិនរំខានដល់ រថ
យន្ដ ពន្លត់អគ្គិភ័យ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យនោះឡើយ ពោលត្រូវបានប្រជាពលរដ្ឋម្ចាស់
ផ្ទះនិងអាជ្ញា ធរមូលដ្ឋាន ជួយអន្ដរាគមន៍ទាន់ពេលវេលា តាមរយៈការបាញ់ពន្លត់អគ្គិភ័យ អស់
ជាង ១០បំពង់ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា មូលហេតុដែលនាំឱ្យ មានករណី
ឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បណ្ដាលមកពីម្ចាស់ផ្ទះបានអាំងត្រីនៅ ខាងក្រោមផ្ទះហើយ
ម៉ូតូដែលទុកនៅលើផ្ទះ បានស្រក់សាំងចំកន្លែងអាំងត្រី ធ្វើឱ្យមាន ការឆាបឆេះតែម្ដង ភ្លាមៗនោះ
ប្រជាពលរដ្ឋនៅក្បែរខាងរួមទាំងអាជ្ញាធរនិងសមត្ថកិច្ច បានជួយអន្ដរាគមន៍តាមរយៈការយកបំពង់
ពន្លត់អគ្គិភ័យបាញ់ពន្លត់មិនបណ្ដាលឱ្យរីក រាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះឡើយ។

យ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយ ការណ៍ពីកន្លែងកើតហេតុ អគ្គិភ័យមួយដង្ហើម ចង្រិតនេះ បាន
ធ្វើឱ្យម្ចាស់ផ្ទះឈ្មោះមាស ថាវី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសរលាក ជើងទាំងសងខាង រីឯកូនស្រី
របស់គាត់រលាក ដៃ ។ ដោយឡែកម៉ូតូឆាបឆេះបន្ដិចបន្ដួច និងឈើក្រោមផ្ទះ បានឆេះអស់មួយចំនួន
ផងដែរ ។

ចំពោះករណីអគ្គិភ័យនេះ គេសង្កេត ឃើញ លោកអភិបាលខណ្ឌមានជ័យ គួច ចំរើន និងមន្ដ្រីសាលា
ខណ្ឌមួយចំនួនទៀត ក៏ ទៅជួយអន្ដរាគមន៍ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ