CamNews

តារា 

កម្មវិធី «FACE OF CAMBODIA» របស់​ទូរសទ្សន៍ CNC ​ត្រូវ​គេ​រិះ​គន់​ធ្ងន់ៗ​ ពេញ​ហ្វេស​ប៊ុក ថា ពុក​រលួយ

(ភ្នំពេញ)៖ ទើបតែបញ្ចប់ការប្រឡងជ្រើសរើស តារាម៉ូឌែល ហើយបានប្រកាសជយលាភី អ្នក​ឈ្នះ​​​​ជាប់ ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាប់១ម៉ឺនដុល្លារ ។ រីឯអ្នកជាប់លេខពីរ២ ទទួលបាន​ទឹ​ក​ប្រាក់៥ពាន់ដុល្លារ ដោយកម្មវិធីនេះ បញ្ចប់មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែផ្ទុះលេចធ្លាយ ភាពមិនប្រក្រតីជុំវិញការដាក់ពិន្ទុ លើតារាឯកចំណាក់ថ្នាក់លេខ១ ដោយមានការលើកឡើងថា បង្កើតកម្មវិធីយកខ្សែស្រឡាយ យកបក្សពួកឲ្យជាប់ ចំណាក់ថ្នាក់លេខ១ ដោយមិនចាំបាច់​ឆ្លងកាត់​កា​រ​ប្រកួត នៃឲ្យតែខាត​ពេលវេលា​។

នៅលើបណ្តាសង្គមហ្វេសប៊ុកថ្មីៗនេះ គេសង្កេតឃើញមានការរិះគន់ជាច្រើន បានបាញ់ចាក់ស្រោ​ច លើកម្មវិធីប្រឡង ដើរបង្ហាញម៉ូដ «Face of Cambodia» ដែលរៀបចំបង្កើត ​ឡើង ដោយស្ថា​នី​យទូរទស្សន៍ CNC ដែលទើបតែប្រឡងបញ្ចប់ផ្តាច់ព្រ័ត្រ ជ្រើសរកបេក្ខជន-បេក្ខនារី ដែល​ជាប់​ចំណាក់ថ្នាក់លេខ១និងលេខ២ ដើម្បីទទួលបានតំណែង ជាតារាឯក និងទឹកប្រាក់តាមលំដាប់ថ្នាក់ ដូចខាងលើនេះ។

បេក្ខជនម្នាក់ ដែលបានចូលរួមប្រឡងកម្មវិធី ហើយមិនត្រូវបានជាប់ចំណាក់ថ្នាក់ បានសរសេរបង្ហោះសារ បង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការប្រកាសផលទ្ធលពិន្ទុ នៅលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនថា «តើអ្នកណាខ្លះ បានមើលកម្មវិធី Face of Cambodia នៅប៉ុស្តិ៍ CNC ខ្លះ ???? អ​យុត្តិធម៌ ពុករលួយ ព្រោះវាអយុត្តិធម៌ហួសហេតុ វគ្គផ្តាច់ព្រ័ត្រ សល់បេក្ខជន៩រូប បេក្ខនារី៩រូប ហេតុអីកម្មវិធី បែរជាទៅជួលតារាបង្ហាញម៉ូដស្រីប្រុស បន្ថែម២២រូប ដោយឲ្យម្នាក់50$ ក្នុងនាមបេក្ខជន ទៅវិញ ..? »។

យុវជនដដែលសរសេរបន្តថា «ពេលសួរថា គ្រាន់តែដើម្បីបង្ហាញសម្លៀកបំពាក់ និងអមឆាកឲ្យឃើញមនុស្សច្រើនទេ ស្រាប់ដល់ពេលប្រកាសលទ្ធផល បេក្ខនារីជយលាភីប្រកាស ឈ្មោះខុសទៀត ហើយក៏សុំទោស សុំប្រកាសម្តងទៀត ដល់ប្រកាសម្តងទៀត អ្នកគួរជាប់បែរជាមិនបានជាប់ ទៅជាបេក្ខនារី ដែលមិនបានដាក់ពាក្យ នឹងមិនដែលបានឃើញមុខប្រកួត មកទទួលលុយ១ម៉ឺនដុល្លារ និងពានជយលាភីលេខ១ ..!»។

ជាមួយគ្នានេះដែរ ក៏មានការរិះគន់ស្រដៀងគ្នា​ថា «មនុស្សមិនដែលមកប្រកួតសោះ ឲ្យមកកាន់ពាន តើសមដែរឬទេ?កម្មវិធី អីក៏ថោកទាបម្ល៉េះ ចុះបេក្ខនារី៩នាក់ផ្សេងទៀត ខំប្រកួតរាប់ខែឲ្យគ្នាគិតម៉េច? ហេតុតែគេមានខ្សែ ធ្វើអីក៏សមដែរ ធ្លាប់តែឃើញក្នុងរឿងថៃ ឥឡូវស្រុករំដួ​ល អនុវត្តន៍តាមបាត់ ចប់និយាយលែងចេញ..!»។

ជុំវិញការរិះគន់នេះដែរ Khmertalking នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ មិនទាន់អាច​ស្វែង​រកការបកស្រាយ ពីសំណាក់អ្នករៀបចំកម្មវិធីប្រឡង ដើរម៉ូដក្នុងកម្មវិធី «Face of Cambodia» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CNC បាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Face of Cambodia CNC CTN