CamNews

កីឡាអន្តរជាតិ 

លោក Sir Alex Fergusonសំដែងការមិនពេញចិត្តទៅ លើAshley Cole

អ្នកចាត់ការទូទៅរបស់ក្លឹប Manchester United លោក Sir Alex Ferguson បានមើល
ឃើញក្រុមរបស់គាត់ធ្វើបានល្អនិងរក្សាតំណែងកំពូលដដែលបន្ទាប់ពីបានផ្តួលគូ
ប្រជែងដ៏ខ្លាំង Chelsea ក្នុងលទ្ធផល ៣-១កាលពីថ្ងៃអាទិត្យ នៅ Old Traffod និងជា
ការចាប់ផ្តើមរដូវកាលថ្មីដ៏ល្អ។

តែទោះជាយ៉ាងណាក៏ដោយគាត់បានសំដែងការមិនពេញចិត្តទៅលើការកាត់ក្តីរបស់
អាញ្ញាកណ្តាលទៅលើការឈូសរបស់កីឡាករ Chelsea BackCole ទៅលើកីឡាករ
Hernandez នៅក្នុងតំបន់គ្រោះថ្នាក់ នៅនាទី ៧៧ ដែលធ្វើអោយកីឡាករ Hernandez មានរបួសជង្គង់និងមិនអាចចូលរួមប្រកួតបន្តទៀតបាន។

គាត់បានបន្តថា "អាញ្ញាកណ្តាលបានធ្វើការពិន័យទៅលើ BackCole ប៉ុន្តែគាត់មិនបាន
ប្រគល់បាល់ពិន័យ១១មែត្រទេ វាធ្វើអោយខ្ញុំមិនយល់ទាល់តែសោះ។ Ashley Cole មិន
ប្រយត្ន័ប្រយ៉ែងទាល់តែសោះ"។
"ពួកយើងនិងរង់ចាំមើលលទ្ធផលរបួលរបស់ Hernandez នៅព្រឹកនេះ, ជើងរបស់គាត់
ត្រូវបានស្ពឹកយ៉ាងខ្លាំង ហើយគាត់ប្រហែលជាមិនអាចចូលរួមប្រកួតនៅសប្តាហ៍ក្រោយ
ទេ"។
គាត់ក៏មិនពេញចិត្តទៅលើការប្រកួតរបស់ក្រុមគាត់ផងដែរ�ពួកយើងបានធ្វើអោយបាត់
បង់ឪកាសជាច្រើនដងនៅក្នុងតំបន់គ្រោះថ្នាក់"៕

ប្រភព៖ Daily Star
ដោយ វឌ្ឍនា

Tags: