CamNews

បច្ចេកវិទ្យា 

រៀន​ប្រើ Android នៅ​លើ​កុំព្យូទ័រ

ក្នុង​ការ​បង្ហាញ​នេះ​ អ្នក​នឹង​បាន​ដឹង​អំពី​របៀប​នៃ​ការ​ដំឡើង​ Android ក្នុង Windows 7
ម្យ៉ាង​វិញ​ទៀត​វា​ក៏​អាច​ដំឡើង​បាន​នៅ​លើ​ Vista និង​ XP បាន​ផង​ដែរ ។ ដើម្បី​អាច​ប្រើ
Android
លើកុំព្យូទ័រ​បាន អ្នក​ត្រូវ​ការ​យ៉ាង​តិច​ណាស់គឺ RAM ទំហំ ១GB ឡើង​ទៅ ។

វា​មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ដំឡើង​ Android លើ Windows បាន ៖
១. ប្រើ​កម្មវិធី VirtualBox
២. ប្រើកម្មវិធី Android SDK

ប៉ុន្តែ​ការ​បង្ហាញ​ គឺ​ប្រើ Android SDK សូមមើល​តាម​ការ​បង្ហាញ​ខាង​ក្រោម​នេះ៖

ការ​ដំឡើង​ Android SDK
1. សូម​ធ្វើ​ការ​ទាញ​យកកម្មវិធី Android SDK សម្រាប់​ដំឡើង​លើ Windows ពីទីនេះ បន្ទាប់​
មកពន្លា​ (Extract) វា​ដាក់​ក្នុង​ថត​ឯកសារ​មួយ ហើយ​ចុច​ពីរ​ដង​លើ SDK Manager.exe ដើម្បី​
ដំណើរ​ការកម្មវិធី ។

2. ពេល​ដែល​ SDK manager បាន​ដំណើរការវា​នឹង​សួរ​អ្នក​ឱ្យ​ជ្រើស​យកកញ្ចប់ច្រើនដើម្បី
​ដំឡើង ។ អ្នក​អាច​ចាក់​ចេញ​ពី​ជម្រើស​លំនាំ​ដើមនេះ ឬ​ក៏​ដើម្បី​ជា​ការ​ងាយ​ស្រួលសូម​ជ្រើស​
យក Accept All ហើយ​ចុច Install ។ កញ្ចប់​ច្រើនអាច​ចំណាយ​ពេល​ប្រហែលបីបួន​នាទី
ដើម្បីទាញយក ។

ប្រសិន​បើ​វា​សួរ​រក​ដើម្បី​ដំឡើង JDK សូម​ចុច​ទីនេះ បន្ទាប់​មក​ទៀត​ចុច Java Platform
(JDK)7
ដូច​ដែល​បាន​បង្ហាញក្នុង screenshot ខាង​ក្រោម​នេះ ហើយ​ជ្រើស​យក​កញ្ចប់​មួយ
​ដែល​សមល្មម​សម្រាប់​ប្រព័ន្ធ​របស់​អ្នក៖

3.នៅ​ពេញ​ទាញ​យក​បាន​ពេញលេច​ហើយ សូម​ចុច​ New នៅ​ពី​ក្រោមផ្ទាំង
� Virtual devices�

4. បញ្ចូល ប៉ារ៉ាម៉ែត្រ​ខាង​ក្រោម​ដូចតទៅ៖
Name: ដាក់​បញ្ចូល​ឈ្មោះ​អ្វី​ក៏បាន​ស្រេច​តែ​ចិត្តអ្នក
Target: ជ្រើស​រើស​យក Android 3.2 ។ អ្នក​អាច​សាកល្បង​ជំនាន់​បន្ទាប់​ៗ​បាន​ផង​ដែរ ។
SD Card: ទំហំ: ១០២៤ (១GB), ២០៤៨ (២GB)�.

ចេញ​ពី​ជម្រើស​លំនាំ​ដើម សម្រាប់ប៉ារ៉ាម៉ែត្រ​ដែល​នៅ​សល់, បន្ទាប់​មក​ទៀត​ចុច
Create AVD

5. ពេល​ដែល AVD បាន​បង្កើត​ហើយ សូម​ចុច OK

6. ឥឡូវ​ជ្រើស​យក​ Android virtual device (AVD) ដែល​បាន​បង្កើត​រួច​រាល់
ហើយ​ចុច​ Start

7. ចេញ​ពី​ប៉ារ៉ាមែត្រ​លំនាំ​ដើម ហើយ​ចូច​ Launch

8. សូមរង​ចាំ​កំឡុង​ពេល​ដែល​ Android កំពុង Boot វា​អាច​ចំណាយ​ពេល​រង​ចាំ​បីបួន​នាទី
សម្រាប់​មក​ឱ្យ​ដំណើរ​ការ Android ដំបូង ។

ខាង​ក្រោមនេះ​គឺ​ជា​ screenshot ខ្លះ​នៃ Android 3.2:






ប្រភព៖llundi.wordpress
ដោយ៖ យ៉ាវីន

Tags: