CamNews

តារា 

សុគន្ធ នីសា ធ្វើខួប កំណើតឲ្យអ្នកគាំទ្រ ក្នុងហាង​របស់ខ្លួន

ភ្នំពេញ៖ កន្លងមកតារាល្បីៗ ទាំងអ្នកចម្រៀង និងអ្នកសម្ដែង តែងតែមាន អ្នកគាំទ្រធ្វើខួបកំណើតជូន ដើម្បីឲ្យតារាក្នុងដួងចិត្តរបស់ខ្លួន ភ្ញាក់ផ្អើល និង បង្កើនចំណងមិត្តភាព ក៏ដូចជាលើកកម្លាំងចិត្ត ឲ្យបន្តការងារ ទៅមុខទៀតប្រកបដោយការលើកទឹកចិត្តខ្ពស់។ ប៉ុន្តែពួកគេ តែងតែរៀបចំ មិនឲ្យដឹងមុនទេ ជួលកាលអាច ធ្វើនៅឆាកតន្រ្តី តាមទូរទស្សន៍ ជួនកាលនៅផ្ទះ ឬនៅពេលញុំាអាហារ ជាដើម ។

សម្រាប់តារា ចម្រៀងស្រីល្បី លំដាប់កំពូល របស់ផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា ធ្លាប់បានអ្នកគាំទ្រ ជាច្រើន ធ្វើខួបកំណើតឲ្យនាង ស្ទើររៀងរាល់ឆ្នាំ ចាប់តាំងពី ២០១០ ជាឆ្នាំដែលមានអ្នកគាំទ្រ ដំបូងបំផុត ។ ក្រុមនោះត្រូវបានរៀបចំឡើង ដោយអតីត គូស្នេហ៍ចាស់ លោក សុខ ជំនោរ ។ គេមិនភ្លេចទេ ឲ្យតែដល់ថ្ងៃ០១ ខែឧសភា ជាថ្ងៃកំណើតតារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ មុខស្រស់ សុគន្ធ នីសា ក្រុមអ្នកគាំទ្រ តែងតែមានកាដូប្លែកៗ ជានិច្ចសម្រាប់នាង ។

តែចម្លែកអ្វី ស្រាប់តែប៉ុន្មានថ្ងៃ ចុងក្រោយនេះ គេឃើញ សុគន្ធ នីសា បែរជាធ្វើខួបកំណើត ឲ្យអ្នកគាំទ្រនាងទៅវិញ ពិតជាប្លែកគេមែន..! ព្រោះកម្រមាន តារាចម្រៀងណា ធ្វើខួបឲ្យអ្នកគាំទ្រណាស់ ។ ពិធីខួបនេះ នាងបានទៅញុំាអី នៅហាងមួយ តាមចិញ្ចើមផ្លូវ ដែលគេដឹងថា ជាហាងរបស់នាងផ្ទាល់ មានលក់គ្រឿង សមុទ្រគ្រប់មុខ។ បន្តិចក្រោយមកគេលើកនំខេកមក ។ ដូចជាអស់សំណើចបន្តិច ដោយសារតែស្រីស្អាត រូបនេះមិនដឹងថា អ្នកគាំទ្រនាង អាយុប៉ុន្មាន ដឹងតែថ្ងៃកើតប៉ុណ្ណោះ ។

យ៉ាងណាក្ដី នេះជាសន្ដានចិត្ត ដ៏ល្អរបស់ សុគន្ធ នីសា ជាមួយអ្នកគាំទ្រ ធ្វើឲ្យអ្នកគាំទ្ររូបនោះ ស្ទើរតែហូរទឹកភ្នែកព្រោះមិននឹកស្មានថា តារាដែលគេស្រឡាញ់ ពេញបេះដូង ធ្វើឲ្យរូបគេភ្ញាក់ផ្អើលបែបនេះសោះ។ ចំណែកឯហេតុផល ដែល សុគន្ធ នីសា ធ្វើខួបកំណើត ឲ្យអ្នកគាំទ្ររូបនោះ ដោយសារតែអ្នកគាំទ្រម្នាក់នេះ ជាអ្នកគាំទ្រ ដ៏ស្ម័គ្រស្មោះបំផុតសម្រាប់រូបនាង តាំងពីនាងមានក្រុមអ្នកគាំទ្រជាង៥ឆ្នាំ កន្លងមកនេះ។

អ្នកគាំទ្ររូបនោះ តែតែងនៅក្បែរនាងជានិច្ច និងឲ្យកម្លាំងចិត្តដល់នាង គ្រប់ពេល មិនថានាងជួបរឿងអ្វី អ្នកគាំទ្ររូបនោះ តែតែងជំរុញលើកទឹកចិត្តជានិច្ច ។ មិនត្រឹមតែជាអ្នកគាំទ្រ តែអាចចាត់ទុកថា ដូចជាប្អូនស្រីម្នាក់របស់ សុគន្ធ នីសា ទៅហើយ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh