CamNews

កីឡាអន្តរជាតិ 

Man City រៀនតាម Barca

Mou តាមដានសិស្សរបស់ខ្លួន។នៅក្នុងការយកឈ្នះ១ទៅនឹង០លើក្រុម Dinamo
Zagreb គ្រូបង្វិករបស់ Real Madrid បានឈរមើលក្រុមរបស់ខ្លួននៅលើកន្លែង
ទស្សនាជាការជំនួសឱ្យការសម្រាកនៅក្នុងសណ្ឋាគារដូចការគ្រោងទុក។



Harry Redknapp ទាមទារ ប៉េណាំងទី។ គ្រូបង្វិករបស់ក្រុម Tottenham មានការក្ដៅក្រហាយ
ចិត្តនិងយល់ថា Spurs គួរតែត្រូវបានទទួលការទាត់ប៉េណាំងទីមួយគ្រាប់នៅពេល Harry Kane
ត្រូវ Contreras របស់ក្រុម PAOK បំពាន។ក្នុងស្ថានភាពនេះ អជ្ញាកណ្ដាលបាន ពិន័យកាត់
លឿង ដល់ Harry Kane ដោយសារយល់ថា ខ្សែប្រយុទ្ធនេះបានធ្វើពុត។

Fabregas បដិសេធថាមិនមាន �និយាយដើម� Arsenal។ នៅលើទំព័រ Twitter របស់ខ្លួន កីឡា
ករខ្សែការពារជនជាតិ អេស្បាញ បានបដិសេធព័ត៌មានមួយដែលថាគាត់បាននិយាយថា
Arsenal ពុំមានលទ្ធភាពក្លាយជាជើងឯក Premier League v� Champions League។កីឡាករ
Fabregas រូបនេះបានអះអាងថាមិនមានការសម្ភាសណាមួយជាមួយក្រុមអ្នកកាសែតក្រោយ
ពីកម្មវិធីបង្ហាញខ្លួន Barcelona។
Claude Puel ទាមទារ ៤,៩ លាន euro ។ គ្រូបង្វិក Claude Puel បានទាមទារឱ្យ Lyon សង
ជម្ងឺចិត្ត៤,៩លាន euro ដោយសារតែបានធ្វើខុសបញ្ចប់កិច្ចសន្យាមុនកាលកំណត់។ អតិត

ខ្សែប្រយុទ្ធ West Ham បាត់ខ្លួន។ Savio ខ្សែប្រយុទ្ធវ័យ២២ឆ្នាំជនជាតិ អាលឺម៉ង់ដើមកំណើត
Uganda ធ្លាប់បានពាក់អាវ West Ham កាលពីឆ្នាំ២០០៩ បច្ចុប្បន្នស្ថិតក្នុងក្រុម Fiorentina
ប៉ុន្ដែកំពុងប្រកួតឱ្យក្រុម Juve Stabia (Serie B) តាមបែបឱ្យខ្ចី បានបាត់ខ្លួនអស់រយៈពេលជា
ច្រើនថ្ងៃមកហើយ។ពេលនេះក្រុមប៉ុលិសអន្ដរជាតិកំពុងស៊ើបអង្កេតដើម្បីស្វែងរក Savio។


Sven Bender មិនអាចប្រកួតជាមួយ Hannover ។ តាមការទទួលស្គាល់ពី Dortmund ,Sven
Bender ត្រូវទទួលរងរបូសក្នុងការប្រកួតជាមួយ Arsenal លទ្ធផល ១ស្មើ ហើយមិនអាចចូល
រួមការប្រកួតនៅចុងសប្ដាហ៍ជាមួយ Hannover។
Quique Flores រកការងារក្នុង Inter។
អតិតគ្រូបង្វិក Atletico កំពុងគ្មានការងារធ្វើ បានប្រកាស
ថាខ្លួនត្រៀមខ្លួនជានិច្ចដើម្បីដឹកនាំក្រុម Inter ប្រសឹនមានការអញ្ចើញពីក្រុមនេះ។មានពាក្យ
ចចាមអារាមថា គ្រូបង្វិករបស់ Inter បច្ចុប្បន្នគឺលោក Gasperini ជិតត្រូវបានគេបញ្ឈប់ពីការ
ងារ។
Man City រៀនតាម Barca។ សប្ដាហ៍ខាងមុខ Man City នឹងសម្រេចបើកទូលាយសាលាបណ្ដុះ
បណ្ដាលកីឡាករបាលទាត់របស់ខ្លួនដែលនេះត្រូវបានគេយល់ថា Man City កំពុងយកគំរូតាម
Barca។


Honda មានឈ្មោះក្នុងតារាងកីឡាករល្អបំផុតនៅអាស៊ី។ Honda របស់ក្រុម CSKA Moscow
មានឈ្មោះក្នុងតារាងកីឡាករល្អបំផុតនៅអាស៊ីឆ្នាំ២០១១។គួររំលិកថា នៅក្នុងតារាងដែលត្រូវ
បានប្រកាសនេះគេពុំបានឃើញកីឡាករណាមួយដែលមកពី Australia នោះទេ។

Fletcher ប្រកាសសង្គ្រាមជាមួយកីឡាកររួមក្រុម។វិលត្រលប់មកកាន់វាលស្មៅវិញបន្ទាប់ពី
៦ខែអង្គុយនៅខាងក្រៅដោយសារមានវីរូសចម្លែក កីឡាករ Darren Fletcher ថ្លែងថា ខ្លួននឹង
ប្រឹងប្រែងដើម្បីយកមកវិញនូវតួនាទីជាផ្លូវការនៅក្នុងក្រុម Manchester United៕

ដោយៈសូរីយ៉ា

Tags: