CamNews

កីឡាអន្តរជាតិ 

ការចាប់ផ្តើមរដូវកាលដ៏ល្អរបស់Rooney

កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Manchester United Wayne Rooney បាននិយាយថាការចាប់
ផ្តើមរដូវកាល English Premier League ថ្មីនេះគឺជាការលេងរបស់គាត់គឺពិសេសជាងរដូវការ
មុនៗ។

Wayne Rooney បានរកគ្រាប់បាល់ចំនួន ៨គ្រាប់នៅក្នុងការប្រកួតចំនួន ៤ដងដំបូងនៅក្នុង
រដូវកាលនេះ ដែលរួមមានការប្រកួតជាមួយនិង Arsenal និង Bolton។ ខ្ញុំគិតថាការសុតបញ្ចូល
ទីដ៏អស្ចារ្យរបស់ខ្ញុំគឺការប្រកួតលើកចុងក្រោយជាមួយនិង Bolton។ វាគឺជាការបញ្ជូនបាល់ដ៏
ល្អពី Nani។ វាគឺជាអ្វីដែលយើងបានធ្វើនៅពេលការហាត់រៀន ហើយវាពិតជាពិសេសណាស់
ដែលយើងអាចធ្វើបាននៅពេលប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Rooney និងត្រូវប្រឈមមុខជាមួយក្រុមខ្លាំង Chelsea ផងដែរនៅថ្ងៃអាទិត្យស្អែកនេះ។ Rooney ជឿថាក្រុម Chelsea មានកីឡាករដែលមានបទ
ពិសោធន៍ច្រើនដែលជាហេតុធ្វើអោយក្រុមនេះជាក្រុមដ៏ល្អមួយ។
�ពួកគេបានធ្វើការប្រជែងជាមួយពួកយើងសំរាប់ជើងឯកចំនួន ៨លើក និងបានឈ្នះយើង
៣ដងរួចមកហើយ,ហើយនូវរដូវកាលនេះពួកគេប្រហែលជាអាចធ្វើការប្រជែងជាមួយយើង
ទៀតក៏ថាបាន។�

ប្រភព៖ EspnStar
ដោយ វឌ្ឍនា

Tags: