CamNews

ផលិតផលថ្មី 

Logitech ឧទ្ទេសនាមកាសស្តាប់និង Speaker ឥតខ្សែ សំរាប់ iPad

Logitech ទើបតែបានធ្វើការឧទ្ទេសនាមនូវឧបករណ៍គំរូថ្មីឥតខ្សែ សំរាប់អ្នកប្រើ iPad, iPhone,
និង iPod touch អោយកាន់តែមានការជក់ចិត្តបន្ថែមទៀតក្នុងការកំសាន្តអារម្មណ៍ជាមួយ
ឧបករណ៍កាសស្តាប់ Logitech Wireless Headset និង Speaker Logitech Wireless
Boombox ។

កាសស្តាប់ Logitech Wireless Headset អាចធ្វើការភ្ជាប់បានជាមួយឧបករណ៍ iPad, iPhone រឺ
iPod touch តាមរយៈ Bluetooth ។ ឧបករណ៍បានបំពាក់នូវបច្ចេកវិទ្យាពិសេស Laser-tuned
ដែលអាចធ្វើអោយមានសំលេងកាន់តែពិរោះ និងច្បាស់់ល្អឥតខ្ចោះ មិនធ្វើអោយអ្នកប្រើ
ប្រាស់ខកបំណងឡើយ ។

មុខងាររបស់ microphone ដែលមានស្រាប់មកជាមួយកាសនោះបានបំពាក់នូវបច្ចេកវិទ្យា
ពិសេស មានតួនាទីក្នុងការកាត់បន្ថយសំលេងរំខានផ្សេងៗ ដែលធ្វើអោយអ្នកប្រើប្រាស់
កាន់តែងាយស្រួលក្នុងការសន្ទនាគ្នាតាមរយៈការនិយាយទូរស័ព្ទ រឺ chat video FaceTime
...ជាដើម ។

ចំណែក Speaker Logitech Wireless Boombox ក៏អាចធ្វើការភ្ជាប់ជាមួយ iPad, iPhone, រឺ
iPod បានតាមរយៈ Bluetooth ផងដែរ ។ ឧបករណ៍ក៏បានបំពាក់នូវបច្ចេកវិទ្យាពិសេស
Laser-tuned ដូចគ្នានឹងកាស ។ Speaker (អូប៉ាល័រ) Neodymium ពីរមានទំហំ ០,៥អ៊ីង និង
ឧបករណ៍បន្ថយកំដៅដោយស្វ័យប្រវត្តិទំហំ ២អ៊ីងចំនួន ៤ ដែលជួយធ្វើអោយសំលេងកាន់
តែពិរោះ។

ឧបករណ៍ទាំងពីរនេះប្រើប្រាស់ថ្មដែលអាចសាកបាន មានរយៈពេល ៦ម៉ោងនិងមានភ្ជាប់
មកជាមួយនូវប្រដាប់សំរាប់ភ្ជាប់ជាមួយឧបករណ៍ស្តាប់ចំរៀងផ្សេងៗ ប្រវែង ៣,៥មីលីម៉ែត្រ
ផងដែរ ។

ចំពោះតំលៃត្រូវបានអោយដឹងថា Logitech Wireless Headset មានតំលៃ ៦៩,៩៩ ដុល្លា
អាមេរិកក្នុងមួយគ្រឿង និង Logitech Wireless Boombox មានតំលៃ ១៧៩,៩៩ ដុល្លាអាមេរិក
ក្នុងមួយគ្រឿង ៕

ប្រភព៖ slashgear
ដោយ៖ យ៉ាវីន

Tags: