CamNews

ព័ត៌មានជាតិ 

Google Translate បកប្រែខុសបច្ចេកទេស ដាក់ក្រុងព្រះសីហនុ ស្រាប់តែអានចេញ សៀងហៃ ទៅវិញ

ការខុសបច្ចេកទេសរបស់ Google translate បានធ្វើអ្នកនិយមលេងអឺនធឺណិតនាំគ្នាធ្វើការចែកចាយ និងជជែកវែកញែកគ្នា អំពីឥទ្ធិពលរបស់ជនជាតិ ដែលចូលមកកាន់ខេត្តព្រះសីហនុ ។ 

នៅក្នុងនោះផងដែរ Google translate បានធ្វើការបកប្រែពីពាក្យថា ព្រះសីហនុ (Sihanoukville) ដោយប្រែមកថា សៀងហៃ (Shanghai) ពីភាសាអង់គ្លេស ទៅកាន់ភាសាខ្មែរ ។ ទទ្ទឹមនឹងនេះផងដែរ រូបថតមួយសន្លឹកនេះបានរីករាលដាលពេញបណ្តាញសង្គម ទើបអ្នកធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បញ្ចេញមតិដូចៗគ្នាថា ដោយសារតែខេត្តព្រះសីហនុ មានជនជាតិចិន ចូលទៅរស់នៅ និងវិនិយោគនៅទីនោះច្រើនពេក ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh


Tags: Local news Social news