រយៈពេលប្រាំឆ្នាំក្រោយនៃភាពជោគជ័យរបស់ សហភាពសូវៀត ក្នុងការបញ្ជូនមនុស្សចួល
ទៅក្នុងទីអាវកាស ខែ្សភាពយន្តដ៏ល្បីឈ្មោះរឿង Star Trek ក៏បានបង្ហាញមុខ ។ ពិភពលោក
ទាំងមូលនៅពេលនោះមានការស្រម៉ៃអំពីមនុស្សជាតិនៅក្នុងសតវត្សរ៍ទី ២៣ ឆ្លងតាមរយៈ
ដំណើរឆ្លងកាត់ពិភពផ្សេងៗរបស់យានអាវកាសដ៏អស្ចារ្យ Enterprise ។ ហើយឆ្លងតាមរយៈ
ខ្សែភាពយន្តភាគចំនួន ៦ ភាគដែលដាក់បញ្ចាំងនៅតាមទូរទស្សន៍ និងរឿងខ្លីចំនួន ១១រឿង
មក យើងឃើញអ្វីដែលបានបង្ហាញនៅក្នុងខ្សែភាពយន្តនោះ វាមិនមែនស្ថិតនៅក្នុងក្តីស្រម៉ៃ
ទៀតឡើយនៅក្នុងសតវ្សរ៍ទី ២១ នេះ ។
ដូច្នេះ Camnews នឹងធ្វើការបង្ហាញនូវសមិទ្ធិផលចំនួន ៧ ដែលធ្លាប់តែមាននៅក្នុងរឿងប្រឌិត
តែពេលនេះវាបានក្លាយជាការពិតដូចតទៅ ៖
១.កាសស្តាប់ Bluetooth

តួអង្គ Uhura នៅពេលដែលអង្គុយក្នុងការរិយាល័យក្នុងយានអាវកាស Enterprise មានពាក់
នូវឧបករណ៍មួយនៅត្រចៀករបស់ខ្លួន ដែលមានមនុស្សភាគច្រើនបាននិយាយថាឧបករណ៍
នោះគឺជាគំរូនៃឧបករណ៍ស្តាប់(កាសស្តាប់) Bluetooth នាបច្ចុប្បន្ននេះឯង ។
២.ទូរស័ព្ទបត់

ក្នុងយុទ្ធនាការបំពេញភារកិច្ចរបស់ខ្លួន អ្នកធ្វើការនៅក្នុងយានអាវកាសក្នុងរឿង Star Trek
ជាធម្មតាពួកគេតែងតែទាក់ទងគ្នាតាមរយៈឧបករណ៍ទាក់ទងមួយដែលមានមានរាងដូចជា
ទូរស័ព្ទបត់ នាសម័យនេះយ៉ាងដូច្នោះ ។

ម៉ូដរចនារបស់ឧបករណ៍នោះក៏បាននាំមកនូវគំនិតបង្កើតនូវម៉ូដទូរស័ព្ទបត់ជាលើកដំបូងរបស់
Motorola ដែលមានឈ្មោះថា �StarTak� នៅក្នុងឆ្នាំ ១៩៩៦ ។
៣. iPad

នៅក្នុងរឿង Star Trek,The Next Generation ជាឧបករណ៍បញ្ជារ Touch Screen មួយដែល
គេអោយឈ្មោះថា PADDs (Personal Access Display Devices) ត្រូវបានប្រើប្រាស់ដោយ
ក្រុមអាកាសយាននិក ។ រូបរាងរបស់ឧបករណ៍នោះប្រហាក់ប្រហែលគ្នានឹងរូបរាងរបស់
ឧបករណ៍ Tablet ក្នុងសម័យបច្ចុប្បន្ននេះឯង ។
៤.ឧបករណ៍ Scanner sensor (Tricorders)
នៅក្នុង Star Strek, �Tricorders� ត្រូវបានគេប្រើជាឧបករណ៍ Scanner sensor, បែកចែកនិង
រក្សាទិន្នន័យ ។
រហូតមកដល់កំឡុងឆ្នាំទសវត្សរ៍ ៩០ ក្រុមហ៊ុន Vital Technologies ក៏បានបង្ហាញនូវវត្តមាន
ឧបករណ៍ TR_107Mark 1 លើកដំបូងដែលអាចវាស់កំរិតចំង៉ាយ កំរិតកំដៅ និង សំណើម ។
៥.Floppy និង USB

នៅក្នុងរឿង Star Trek បានបង្ហាញឧបករណ៍មួយដែលមានរាងបួនជ្រុងស្មើ ហើយដែលអាច
ដាក់ចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍បញ្ជារផ្សេងគ្នាបានសំរាប់រក្សាទុកទិន្នន័យ
ដែលគេហៅ Hard Drive ។ លុះមកដល់កំឡុងឆ្នាំ ៨០-៩០ ទើបយើងឃើញមានវត្តមាន
របស់ Floppy ៣,៥ អ៊ីងដែលដូចគ្នានឹងអ្វីដែលមាននៅក្នុងរឿង ។

លុះក្រោយមកទៀតនៅក្នុង Star Trek: The Next Generation ពួកគេបានប្រើ Chip isolinear ក្នុងការថតចំលង Copy រាល់ឯកសារដែលមានទំហំធំៗរាប់ gigabyte ដែលមកដល់ពេលនេះ
យើងមាន USB រាងតូចតែមានបរិមាណផ្ទុកដ៏ធំផងដែរ ។
៦.ប្រព័ន្ធ GPS

ប្រព័ន្ធ GPS នេះត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសបង្ហាញជាផ្លូវការនៅឆ្នាំ ១៩៩៥ ក្រោយ
ពេលដែលបានបង្ហោះផ្កាយរណបចំនួន ២៧ នៅជុំវិញផែនដីចូលទៅលំហអាកាសរួចមក ។
គឺរយៈពេល ៣០ ឆ្នាំក្រោយពេលដែលមានការបង្ហាញនៅក្នុងរឿង Star Trek ។
៧.គ្រែជំងឺវៃឆ្លាត (Diagnostic Bed)

លោកវេជ្ជបណ្ឌិត McCoy បានយកគំនិតរបស់អ្នកស្រាវជ្រាវមួយក្រុមនៃសកលវិទ្យាល័យ
Leicester មកបង្កើតជាគ្រែសំរាប់ពិនិត្យអ្នកជំងឺ ដែលអាចដឹងរោគសញ្ញានៃជំងឺបានឆាប់
រហ័សបំផុត ដោយប្រើប្រាស់ឧបករណ៍ពិនិត្យកំដៅ និង ការដកដង្ហើមរបស់អ្នកជំងឺ។ ដែល
ត្រូវបានគេចាត់ទុកថាជាជំហ៊ានជោគជ័យដំបូងនៃប្រព័ន្ធបច្ចេកវិទ្យា និងទូរគមមនាគមន៍ ៕
ប្រភព៖ Genk
ដោយ៖ យ៉ាវីន