CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព យុវជនម្នាក់ ត្រូវឃាតកវាយផុង លលាដ៍ក្បាល

ភ្នំពេញ៖ សពយុវជនម្នាក់ មានវ័យប្រហែល ជា១៨ឆ្នាំ ដែលក្រុមឃាតកវាយផុងលលាដ៍ក្បាល
ត្រូវបានប្រជាពល រដ្ឋប្រទះឃើញនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នាវេលា
ម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២។

លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌឬស្សីកែវ ដែលទើបឡើងកាន់តំណែងនាពេលថ្មីៗ
នេះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា យុវជនដែលត្រូវក្រុមឃាតក វាយផុងលលាដ៍
ក្បាលស្លាប់នេះ ស្លៀកខោខូវប៊យ ពណ៌ខ្មៅជង់វែង ពាក់អាវយឺតក្រឡាបង្កង់ វ័យប្រហែលជា
១៨ឆ្នាំ។

លោកអធិការ ទៀត ច័ន្ទសា បន្តថា កម្លាំងសមត្ថកិច្ចរបស់លោក បានសន្និដ្ឋានថា ជនសង្ស័យ
អាចមានគ្នា៣នាក់ ហើយករណីតឃាតកម្មនេះ អាចជារឿងគំនុំ។

តែទោះជាយ៉ាងលោកអធិការ មិនទាន់បានប្រាប់ពីអត្តសញ្ញាណជនរងគ្រោះខាងលើនេះនៅឡើយ
ទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ