មន្ទិលសង្ស័យអំពីចំនួនអ្នកចូលមើល (View) ដែលមានការកើនឡើងខុសពីធម្មតាត្រឹមតែ
ក្នុងរយៈពេលមួយខ្លី ជាមូលហេតុធ្វើអោយ YouTube បានធ្វើសេចក្តីថ្ងែងការណ៍មួយកាល
ពីថ្ងៃអង្គារទី ១៣ កញ្ញា ២០១១ កន្លងទៅនេះថា នឹងបិទទាំងស្រុងនូវសេវាកម្មរបស់ខ្លួននៅ
ក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានន័យថាអ្នកប្រើប្រាស់ទាំងឡាយនៅក្នុងប្រទេសមួយនេះ
នឹងមិនអាចធ្វើការបង្ហោះវីដេអូ ឡើងលើគេហទំព័រដ៏ពេញនិយមមួយនេះបានទៀតទេ ។
ហើយចំពោះអ្នកចូលមើលទាំងឡាយដែលមាន IP ចេញពីប្រទេសមួយនេះនឹងធ្វើការត្រួត
ពិនិត្យយ៉ាងម៉ត់ចត់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ ។

ឆ្លើយតបទៅនឹងទង្វើនេះ,អ្នកតំណាងរបស់ YouTube បានអោយដឹងថា កូរ៉េខាងត្បូងបាន
គាំទ្រនូវគោលការណ៍ប្រើកម្មវិធី និងគណនីសប្បនិមិ្មត ក្នុងការបង្កើនចំនួនអ្នកមើល(View)
វីដេអូ ដែលនេះជាវិធីសាស្រ្តប្រកួតប្រជែងមួយមិនសមស្រប និងមិនអាចទទួលយកបាន
ឡើយ ។

បណ្តាចំរៀងវីដេអូរបស់ Kpop គឺត្រូវការតែក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះដើម្បីទទួលបាន
អ្នកចូលមើលចំនួន ១០០,០០០ ដង ។ MV �Tonight� របស់ BIGBANG ត្រឹមតែរយៈពេលពីរ
ថ្ងៃមានអ្នកចូលមើលរហូតដល់ ៤៥០,០០០ ដង និងមិនយូរប៉ុន្មានវីដេអូនេះក៏បានក្លាយ
ជាវីដេអូក្នុង Top ប្រចាំខែ ។ មិនតែប៉ុណ្ណោះ វីដេអូរបស់ក្រុមអ្នកចំរៀងពេញនិយមរបស់កូរ៉េ
ខាងត្បូងបច្ចុប្បន្នដូចជាក្រុម SNSD ជាដើមនេះ ស្រាប់តែមានបរិមាណអ្នកចូលមើលនៅលើ
Youtube មានចំនួនខ្ពស់ជាងវីដេអូរបស់តារាល្បីៗលើពិភពលោក ដូចជា Britney Spears រឺ
Avril Lavigne ទៀតផង ។ ដោយសារតែគោលការណ៍វិធីសាស្ត្ររបស់ពួកគេទាំងអស់នេះ
ហើយទើបធ្វើអោយ Youtube បានចេញមុខមករារាំងទប់ស្កាត់ ការចូលទៅកាន់ទំព័ររបស់
ខ្លួនពីសំណាក់អ្នកប្រើប្រាស់កក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើពួកគេមិនចង់អោយមាន
ការខាតបង់ប្រាក់កាសនោះទេ ។
នេះមិនមែនជាលើកទីមួយឡើយដែលបណ្តាក្រុមហ៊ុន Kpop ធំៗដូចជា SME, JYPE, YGE
ចូលទៅកាន់ Youtube ត្រូវបានគេធ្វើអោយរងប៉ះពាល់ដល់ផលប្រយោជន៍ ។ ការក្លែងបន្លំនៃ
ចំនួនអ្នកចូលមើលរបស់ MV កាន់តែច្រើន Youtube ក៏ចំណាយថវិការកាន់តែខ្ពស់ផងដែរ។
ទាំងនេះវាគឺជាផលប៉ះពាល់ដោយផ្ទាល់ដ៏ធំបំផុតនៃប្រាក់ចំណេញរបស់ Youtube ។ ចំណែក
អ្នកគាំទ្រក៏កើតមានមន្ទិលសង្ស័យផងដែរអំពីសន្ទុះនៃការកើនឡើងយ៉ាងគំហុគ របស់ Kpop
នៅក្នុងរយៈពេលខ្លីកន្លងមកនេះ ៕
ប្រភព៖ Dailynews
ដោយ៖ យ៉ាវីន