CamNews

ព័ត៌មានបច្ចេកវិទ្យា 

គ្មានអ៊ីនធឺរណែត ក៏អាចមើលវីដេអូ Youtube បាន ៖ នេះជាកម្មវិធីរបស់ Youtube និង Google

បច្ចុប្បន្ន មុខងារទស្សនាដោយ offline នេះ កំពុងត្រូវបានដាក់ឱ្យដំណើរការនៅតំបន់មួយចំនួន
ហើយពេលដ៏ខ្លីខាងមុខ Google និង Youtube នឹងដាក់ឱ្យប្រើប្រាស់ នៅទូទាំងពិភពលោក។

ការចូលទស្សនា Youtube បាន នៅពេលមិនមានអ៊ីនធឺរណែត គឺជាការចង់បានរបស់មនុស្សគ្រប់
គ្នា ប៉ុន្ដែ Youtube មិនបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទាញយកវីដេអូនោះទេ ប៉ុន្ដែ អ្នកប្រើ
ប្រាស់ ត្រូវតែប្រើកម្មវិធី សបវ៉ែរ របស់ភាគីទី ៣ ។ ក្រុមហ៊ុន Google ធ្លាប់បានសន្យាថា នឹងផ្គល់
នូវមុខងារដើម្បីឱ្យអ្នកប្រើប្រាស់ អាចទាញយកវីដេអូ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ក៏ប៉ុន្ដែ គួរឱ្យ
ស្ដាយ រយៈជាង ១ឆ្នាំក្រោយមក អ្នកប្រើប្រាស់នៅតែមិនអាចទទួលបានបទពិសោធរបស់មុខងារ
នេះ។

ថ្មីៗនេះ អ្នកប្រើប្រាស់ Youtube នៅឥណ្ឌា បានរកឃើញថា ក្រុម​ហ៊ុន Google បានអនុញ្ញាតឱ្យ
ពួកគេ ទាញយកវីដេអូ ពេល offline តែវាគ្រាន់តែជាផ្នែកមួយនៃគម្រោងស្មាតហ្វូន Android One
របស់ Google។ យ៉ាងនេះក្ដី មុខងារខាងលើ ក៏ទើបតែត្រូវបាន Youtube អនុញ្ញាតឱ្យប្រើប្រាស់
នៅលើស្មាតហ្វូន Android និង iOS ប៉ុណ្ណោះ។

យោងតាមគេហទំព័រ PhoneArena អ្នកប្រើប្រាស់នៅហ្វីលីពីន ក៏ជាតំបន់ដែលមានសំណាងមួយ
បានទទួលប្រយោជន៍ពីកម្មវិធីថ្មីរបស់ Google ។ ក្នុងនោះ Youtube ក៏បានអនុញ្ញាតឱ្យអ្នកប្រើ
ប្រាស់ទាញយកវីដេអូដែលគ្មានកំណត់ អាស្រ័យទៅ​លើអង្គចងចាំរបស់ទូរស័ព្ទអ្នកប្រើប្រាស់។
មុខងារខាងលើ អាចប្រើបានតែលើវីដេអូ ដែលត្រូវបានគេកំណត់ ពោលគឺអ្នកមិនអាចទាញយក
គ្រប់វីដេអូ ដែលអ្នកត្រូវការនោះទេ។ ចំណែកទំព័រ engadget ឱ្យដឹងថា ទំព័រ Youtube បានដាក់
ឱ្យដំណើរការនូវកម្មវិធីទាញយកវីដេអូ ពេលគ្មានអ៊ីនធឺរណែត នៅក្នុងប្រទេសចំនួន ៣ គឺ ឥណ្ឌា
ហ្វីលីពីន និងឥណ្ឌូនេស៊ី ប៉ុន្ដែ អ្នកត្រូវតែប្រើស្មាតហ្វូនAndroid ។

ក្រោយពីបានទាញយកវីដេអូ អ្នកអាចបើកទស្សនាដោយកម្មវិធី Youtube នៅលើស្មាតហ្វូន ព្រោះ
ថា ប្រភេទវីដេអូ .exo មិនអាចដំណើរការនៅលើកម្មវិធីដទៃបាន នាបច្ចុប្បន្ន។ វីដេអូនេះ នឹងត្រូវ
បានរក្សាទុកក្នុងទូរស័ព្ទរបស់អ្នក ក្នុងរយៈពេល ៤៨ម៉ោង។

បើយោងតាមអ្នកដែលធ្លាប់បានប្រើប្រាស់មុខងារខាងលើ នេះមិនមែនជាកំណែថ្មីរបស់កម្មវិធី
Youtube ប៉ុន្ដែ វាជាមុខងារមួយដើម្បីពិនិត្យមើលថា តើអ្នកកំពុងស្ថិតនៅក្នុងតំបន់អនុញ្ញាត ដែរឬ
អត់ ហើយប្រសិន server រកឃើញថា អ្នកស្ថិតក្នុងតំបន់ដែលទទួលបានការអនុញ្ញាត មុខងារនេះ
នឹងបង្ហាញផ្ទាំងអក្សរ "download" ពេលនោះអ្នកអាចទាញយកវីដេអូ ដែលអ្នកកំពុងទស្សនា។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Engadget


Tags: Youtube Google offline playback India Indonasia Philipine គ្មាន​អ៊ីនធឺរ​ណែត