CamNews

សុខភាព 

វិធីព្យាបាល កំចាត់ជំងឺផ្តាសាយ បានឆាប់រហ័ស

ជំងឺផ្តាសាយ ជាប្រភេទជំងឺដែលងាយឆ្លង និងងាយកើតមាន ចំពោះមនុស្សគ្រប់រូប ជាពិសេស
នៅរដូវភ្លៀវធ្លាក់។ ជំងឺផ្តាសាយ ជាជំងឺដ៏ធម្មតាមួយ ប៉ុន្តែ វាអាចបង្កបញ្ហាដ៏អ្នកគ្រប់ពេលវេលា
ដូចជា មានអាការហៀរសំបោរ មិនឈប់ ពិបាកដកដង្ហើម និង រំខានដំណេកនៅពេលយប។

ញីសំបោរឱ្យបានញឹកញាប់៖ វាគឺជាវិធីមួយដ៏ល្អ  ប្រសិនបើ អ្នកចេះញីសំបោរឱ្យ  បានត្រឹម
ត្រូវ និង ញឹកញាប់ នឹងជួយអ្នក ឱ្យអាការប្រសើរជាងមុន។ ប៉ុន្តែ បើសិនជា អ្នកញីសំបោរ មិន
ត្រឹមត្រូវ យកដៃសង្កត់ ឬ ច្របាច់ ច្រមុះ  ខ្លាំងពេកនឹងធ្វើឱ្យច្រមុះ ឈឺ ឬរលាក។ វិធីញីសំបោរ
ឱ្យបានត្រឹមត្រូវល្អនោះ ត្រូវយកម្រាមដៃ កណ្តាលរបស់អ្នក មកបិទលើរន្ធច្រមុះម្ខាង  រួចញីសំ
បោរចេញឱ្យស្អាត ធ្វើបែបនេះ  ឱ្យបានញឹកញាប់ វានឹងជួយអ្នក ឱ្យមានអាការប្រសើរជាងមុន
បន្ទាប់មក ត្រូវលាងដៃ នឹងសាប៊ូឱ្យស្អាត ជាការស្រេច។

ផឹកទឹកក្តៅ៖ អាចជួយឱ្យច្រមុះមានភាពធូរស្បើយពីស្ទះរន្ធច្រមុះ ដោយសារជំងឺផ្តាសាយ និង
ជួយការពារ ការខ្វះជាតិទឹក និង  បន្ថយសភាពតានតឹងក្នុងអារម្មណ៍ និង មិនធ្វើឱ្យរលាកច្រមុះ
នៅពេលអ្នកហៀរសំបោរ ឬ ញីសំបោរច្រើនពេក។

សូណា៖ គឺជាវិធី ដ៏មានប្រសិទ្ធិភាពបំផុត សំរាប់ព្យាបាលជំងឺផ្តាសាយ ជួយមិនឱ្យស្បែករបស់
អ្នកស្ងួត និង ធ្វើឱ្យអ្នកសំរាកបានស្រួល។ ប្រសិនបើ អ្នកមានអាការធីងធោង ឈឺក្បាល ពីជំងឺ
ផ្តាសាយនេះ អ្នកគួរទៅរកកន្លែងសូណា ដែលនៅជិតផ្ទះរបស់អ្នក ដើម្បីព្យាបាលជំងឺផ្តាសាយ
បានភ្លាមៗ។

គេងកើយខ្នើយ នៅខាងក្រោមក្បាល  ឱ្យខ្ពស់បន្តិច៖ វានឹងជួយបង្ហូរសំបោរក្នុងរន្ទច្រមុះ
របស់អ្នក ឱ្យធូរស្បើយ កុំស្ទះរន្ធច្រមុះ របស់អ្នក ពិបាកដកដង្ហើមនៅពេលគេង។

ខ្ពុរមាត់៖ អាចជួយបំពង់ក របស់អ្នកមានសំណើម មិនស្ងួតក ជាធម្មតាអ្នកមាន   ជំងឺផ្តាសាយ
ពេលបៀរសំបោរច្រើនពេក នឹងធ្វើឱ្យស្ងួតបំពង់ ខ្វះជាតិ។ ដូច្នេះ ដើម្បីការពារ  អ្នកគួរតែ ផឹក
ទឹក លាយជាមួយនឹងអំបិល ១ស្លាបព្រាកាហ្វេ កូរចូលគ្នាជាមួយនឹងទឹកក្តៅឧណ្ឌៗ ឱ្យបាន ៤
ដង ក្នុង ១ថ្ងៃ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖  webmd


Tags: Health How to Treat Cold and Flu Symptoms