គិតដោយឡែកតែនៅក្នុងប្រទេសអាមេរិក,អ្នកប្រើប្រាស់ អ៊ីនធើណែត បានចំណាយពេល
រហូតដល់ ៥៣ ពាន់លាននាទីក្នុងមួយខែៗលើគេហទំព័រកំសាន្ត Facebook ដែលជាទំព័រ
កំសាន្តមួយធំជាងគេនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ។ រយៈពេលនេះច្រើនជាងបី
ដងបើធៀបជាមួយរយៈពេលដែលពួកគេបានចំណាយពេលលើសេវាកម្ម Yahoo ។

តាម Nielsen បានអោយដឹងថាការលេង game online របស់ប្រជាជន អាមេរិក មានចំនួន
រហូតដល់ ៩,៨% និងរយៈពេល Check Mail និងផ្ញើ Mail មានចំនួន ៧,៦% ។ ដោយឡែក
ចំពោះ Facebook គឺជាគេហទំព័រដែលទាក់ទាញបំផុតសំរាប់ពួកគេ ។ បើតាមការស្ថិតិថ្មី
បំផុតរបស់ Nielsen បានអោយដឹងថា ត្រឹមតែក្នុងរយៈពេល ៥ខែកន្លងមកនេះ យុវវ័យ
អាមេរិក ប្រមាណ ១៤០លាននាក់បានចំណាយពេលរបស់ពួកគេរហូតដល់ ៥៣ពាន់លាន
នាទីក្នុងមួយខែៗដើម្បីចូលទៅកាន់គេហទំព័រ Facebook ។ Blogger,WordPress និងTwitter
ក៏ស្ថិតក្នុងចំណោមបណ្តាទំព័រដែលទាក់ទាញអ្នកចូលទៅលេងច្រើនបំផុតផងដែរ ។
ជាមួយបរិមាណដ៏ធំនេះ, Facebook បាននាំមុខ Yahoo (១៧,២ពាន់លាននាទី), Google
(១២,៥ពាន់លាននាទី), AOL (១១,៤ពាន់លាននាទី), YouTube (៩,១ពាន់លាននាទី)� ។
ប្រការគួរអោយចាប់អារម្មណ៍មួយទៀតគឺ គេហទំព័រសង្គម និង Blog បានដណ្តើម ១ភាគ៤
នៃពេលវេលាចូលប្រើប្រាស់ អ៊ីនធើណែត របស់ប្រជាជនអាមេរិក ។ ហើយក្នុងនោះដែរអ្នក
ប្រើប្រាស់ចំនួន ៨០% បានចូលទៅកាន់គេហទំព័រសង្គម ដែលតាមការស្ទង់មតិមួយបាន
អោយដឹងថាអ្នកប្រើប្រាស់បានប្រើបា្រស់នូវកម្មវិធីចំនួន ៣ផ្សេងគ្នាដើម្បីស្វែងរកពត៌មាន
មុនពេលដែលសំរេចទិញផលិតផលណាមួយនោះ ។
នៅក្នុងចំណោមនៃអតិថិជនទាំងនោះ មាន ៤៨%ជាអ្នកដែលបានធ្វើការបញ្ចេញមតិត្រលប់
ទៅកាន់ (Feedback) អ្នកលក់រាយនៅលើ Facebook និង Twitter ។ និងប្រការជាក់ស្តែងមួយ
ទៀតគឺ ៧០%នៃអ្នកប្រើប្រាស់ អ៊ីនធើណែតជាយុវវ័យនៅក្នុងប្រទេសអាមេរិក បានទិញ
ផលិតផលនៅលើ អ៊ីនធើណែត ៕
ប្រភព៖ Nielsen
ដោយ៖ យ៉ាវីន