CamNews

បច្ចេកវិទ្យា 

Apple បើកសម្ភោធ Store របស់ខ្លួនមួយដ៏ធំអស្ចារ្យ នៅក្នុងប្រទេសចិន

បន្ទាប់ពីមានពត៌មានជាច្រើនបានធ្វើការចុះផ្សាយនៅលើទំព័ររបស់ខ្លួន ស្តីអំពីហាងក្លែង
ក្លាយរបស់ Apple ចេះតែកើតមានឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសចិននាពេលកន្លងមកនេះ
នៅពេលថ្មីៗនេះដែរ Apple បានសំរេចបើកសម្ភោធនូវ Store របស់ខ្លួនពិតប្រាកដមួយដ៏ធំ
សម្បើមនៅទីនោះ ។

Apple បានជ្រើសយកអាគារមួយមានកំពស់ប្រាំជាន់មានទីតាំងស្ថិតនៅលើដងវិថី ណានជីង
(Nanjing) ដែលជាតំបន់មជ្ឈមណ្ឌលទិញអីវ៉ាន់មានភាពអ៊ូអរបំផុតក្នុងទីក្រុង សៀងហៃ ធ្វើ
ជាទីសា្នក់ការលក់ផលិតផលប្រណិតរបស់ខ្លួន ។

នៅផ្នែកខាងក្រៅលើជញ្ជាំងយើងឃើញមានវាំងននពណ៌ក្រហមដែលត្រូវបានគេយកមក
ព្យួរបាំង។ នៅកណ្តាលមាន Logo រូប"ផ្លែប៉ោមបាត់មួយចំណិត" ដែលជារូបសញ្ញាត្រូវបាន
ស្គាល់ស្ទើរតែគ្រប់គ្នានៅក្នុងពិភពបច្ចេកវិទ្យា ។ រាត្រីកាលឈានចូលមកដល់ហាងនេះកាន់
តែមានភាពលេចធ្លោរមួយកំរិតទៀតជាមួយពន្លឺរបស់ "ផ្លែប៉ោម" ដែលបានបញ្ចេញមកយ៉ាង
ស្រស់ស្អាត ។


ប្រិយមិត្តពិតជាឆ្ងល់ថាតើ ៥ជាន់នោះគេប្រើប្រាស់លើអ្វីខ្លះទៅ ? ចំលើយគឺ ជាន់ទី​១ និងទី ២
ត្រូវបានគេប្រើសំរាប់ជាកន្លែងឧទ្ទេសនាម និងលក់ផលិតផល ។ ជាពិសេសគឺនៅជាន់ទីមួយ
គឺជាទីកន្លែងដែលធ្វើការឧទ្ទេសនាមនូវផលិតផលថ្មីៗបំផុតជូនដល់អតិថិជន ។ ជាន់ទីបីត្រូវ
បានគេហៅថា Genius Bar ជាកន្លែងបុគ្គលិកអ្នកជំនាញរបស់ Apple ធ្វើការណែនាំដល់អតិថិ
ជនអំពីរបៀបប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ។ ជាន់ចំនួនពីរទៀតមួយជាន់ប្រើសំរាប់
ធ្វើជាបន្ទប់ប្រជុំ និង មួយជាន់ផ្សេងទៀតសំរាប់បុគ្គលិករបស់ Apple ធ្វើការ ។

តាមគំរោងផែនការដំបូងរបស់ Apple ហាងដ៏ធំនេះគឺត្រូវបើកសម្ភោធតាំងពីខែសីហាមកម៉្លេះ
តែដោយសារមានបញ្ហផ្នែកបច្ចេកទេស ទើបត្រូវពន្យាពេលមកដល់ដើមខែកញ្ញានេះ ៕



ប្រភព៖ Micgadget
ដោយ​ ៖ រដ្ឋា

Tags: