CamNews

បច្ចេកវិទ្យា 

មួយថ្ងៃនៅក្នុងពិភពទំនាក់ទំនង

ទូរស័ព្ទ កុំព្យូទ័រ អ៊ីនធើណែត ...កំពុងតែបានធ្វើអន្តរាគមន៍យ៉ាងសំខាន់នៅក្នុងជីវភាពរស់
នៅប្រចាំថ្ងៃរបស់មនុស្សទូទៅតាំងពីព្រឹកព្រហាម រហូតដល់ពេលចូលដំណេក ។

ពេលថ្មីៗនេះសមាគមន៍មួយឈ្មោះ Online School បានធ្វើការបូកសរុបនូវមតិស្ទង់ជារួមមួយ
ដើម្បីគូជារូបគំនូរតំណាង​បង្ហាញពីសកម្មភាពដ៏សកម្មស្តីអំពី" មួយថ្ងៃនៅក្នុងពិភពទំនាក់
ទំនងរបស់មនុស្សជាតិ" ។ ស្វែងយល់ជាមួយរូបគំនូរខាងក្រោមដូចតទៅ ៖

៣៥% ប្រើប្រាស់ទូរស័ព្ទជំនួសនាឡិការោទ៍ ។ ១០% ទទួលទានអាហារពេលព្រឹកផង អាន
ពត៌មាននៅលើកុំព្យូទ័រផង ជំនួសការអានកាសែត ។

៦៤% បានធ្វើការផ្ញើសារ( SMS) រឺហៅទូរស័ព្ទផង និងបើករថយន្តផងក្នុងពេលតែមួយទៅ
កន្លែងធ្វើការងារ ។​ ៥១​% បានធ្វើការស្រាវជ្រាវតាម អ៊ីនធើណែត នៅក្នុងម៉ោងធ្វើការ ។

សិស្ស ៧៥% បានកត់តា្រមេរៀនដែលគ្រូបង្រៀននៅលើកុំព្យូទ័រ ។

អ៊ីនធើណែត គឺជាដើមហេតុដែលធ្វើអោយស្មារតីមិនមូលនៅកន្លែងធ្វើការ ៖ ២៥ % អាន
ពត៌មាន ,៤% មើលភាពយន្ត ,១៥% មើល clip បែបកំប្លែងកំសាន្តអារម្មណ៍,៣% មើលរឺអាន
ខ្លឹមសារបែបអាសអាភាស, ៩% អានពត៌មានកីឡានៅក្នុងម៉ោងធ្វើការ ។

៤០% បាននាំយកទូរស័ព្ទទៅជាមួយចូលក្នុងបន្ទប់ទឹក ។ ដោយឡែកចំពោះប្រជាជន
អាមេរិក ឆ្លងតាមរយៈការស្ទង់មតិមួយបានបង្ហាញអោយឃើញថាមាន ៥០% ពួកគេចូលចិត្ត
ជជែកកំសាន្តតាម អ៊ីនធើណែត ជាងការជួបមុខផ្ទាល់ ។

នៅពេលដែលត្រលប់មកផ្ទះវិញ ,​ពេលយប់ ៦០% មើលទូរទស្សន៍ផង ប្រើកុំព្យូទ័រផង ។
៩០% នៅតែបន្តប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិក នៅមុនម៉ោងចូលដំណេក ។ និងមាន
យុវវ័យ ៨៣% បានដាក់ទូរស័ព្ទនៅក្បែរខ្លួននៅពេលដែលចូលដំណេក ។

រូបគំនូរសរុប ៖


ប្រភព៖ Online School
ដោយ៖យ៉ាវីន

Tags: