CamNews

យល់ដឹង 

ការផឹកទឹកក្រូចឆ្មារនៅ​រដូវ ក្ដៅ​អាច​ជួ​យ​បង្ការ​ជំងឺ​ក្រួស ក្នុង​តំរង​នោម​បាន

បរទេស៖ រដូវក្តៅ គឺជាពេលវេលាមួយសម្រាប់ដំណើរផ្សងព្រេងនៅខាងក្រៅ ដូចជាការដើរកម្សាន្តក្រោមពន្លឺ ព្រះអាទិត្យមើលកាំជ្រួច និងការធ្វើពិធីជួបជុំអាំងសាច់ជាដើម ។ អំទ្បុងពេលរដូវក្ដៅ រាងកាយរបស់អ្នកអាចបាត់ ជាតិទឹកមួយចំនួនចេញពីក្នុងខ្លួន តាមរយៈសីតុណ្ហភាពនៃពន្លឺព្រះអាទិត្រ ហេតុដូចនេះអ្នកគួរផឹកទឹក ឬសារធាតុ រាវឲ្យបានច្រើន ដើម្បីឲ្យមុខងារតម្រងនោមរបស់អ្នក ដំណើរការបានត្រឹមត្រូវ ។

ការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ខណៈពេលរដូវក្ដៅការផឹកទឹកឲ្យបានច្រើន ក្នុងការជួយឲ្យប្រព័ន្ធរាងកាយមានសុខ ភាពល្អ គឺពុំគ្រប់គ្រាន់នោះទេ អ្នកគួរតែផឹកទឹកក្រូចឆ្មារបន្ថែម ព្រោះវាពិតជាមានគុណប្រយោជន៍ណាស់សម្រាប់ សុខភាព ជាពិសេសថែមទាំងជួយបង្ការជំងឺក្រួសក្នុងតំរងនោមទៀតផង ។

ការសិក្សាដដែល ក៏បានបន្ថែមទៀតថា ក្រូចឆ្មារ ឬទឹកក្រូចឆ្មារ ជាប្រភពនៃអាស៊ីតធម្មជាតិ Citrate ដែលវាត្រូវ បានគេចាត់ទុកថា ជាឱសថដ៏មានប្រសិទ្ធភាព ក្នុងការជួយការពារជំងឺក្រួសក្នុងតំរងនោម និងកាត់បន្ថយការ វិវដ្ដនៃជំងឺនេះផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh