CamNews

កំសាន្ត 

ខ្សែភាពយន្ដភាគថៃមួយនេះ ទទួលបានចំណាត់ថ្នាក់ខ្ពស់ ពីការដាក់ពិន្ទុវាយតម្លៃ

ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 រឿង Prom Pissawat” ដែលសម្ដែងដោយលោក Kitkong Kharmkrith និងកញ្ញា  Pim Pimprapa បន្ដទទួលបានពិន្ទុវាយតម្លៃខ្ពស់ឥតធ្លាក់សោះ សម្រាប់ខ្សែភាពយន្ដ ដែលចាក់បញ្ចាំងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ។



កាលពីថ្ងៃ ៣០ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ខ្សែភាពយន្ដរឿង “Prom Pisswat” ទទួលបានពិន្ទុវាយតម្លៃកម្រិតថ្នាក់ជាតិជាមធ្យម ៦.៣ និង ៦.៥ ភាគរយ នេះបើយោងតាមការឱ្យដឹងរបស់ Nielsen Thailand ។

ទន្ទឹមនឹងគ្នានេះ ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង Duang Baeb Nee Mai Mee Ju ទទួលបានពិន្ទុវាយតម្លៃ ១.៨ និង ១.៦ ភាគរយ សម្រាប់ភាគចុងក្រោយ ។ ខ្សែភាពយន្ដភាគនេះ រួមសម្ដែងដោយលោក Alek Teeradetch និងកញ្ញា Mint Chalida ។



ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Bad Genius The Series” ដែលចូលរួមសម្ដែងដោយ Jaonaay, June, និង Ice Paris ទទួលបានពិន្ទុវាយតម្លៃ ១.០ និង ០.៨ ភាគរយ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate