CamNews

បច្ចេកវិទ្យា 

Top ២០ ឈ្មោះ Domain ថ្លៃបំផុតលើពិភពលោក

ចាប់តាំងពីពិភព អ៊ីនធើណែត មានការរីកចំរើនមក ក្នុងនោះគេឃើញមានបណ្តាគេហទំព័រ
ជាច្រើនក៏មានការកើនឡើងគួរអោយកត់សំគាល់ផងដែរ ។ ដោយឡែកចំពោះ Domain គឺ
មាន Domain ខ្លះមានតំលៃឈ្នួលត្រឹមតែ ២ដុល្លាអាមេរិកក្នុងមួយឆ្នាំ ក៏មាន រឺឯ Domain ខ្លះ
មានតំលៃរហូតដល់រាប់លានដុល្លាអាមេរិក ក្នុងមួយឆ្នាំៗ ។ ហើយពេលថ្មីៗនេះទស្សនាវដ្តី
Business Insider បានសហការជាមួយ DN Journal បានធ្វើការបង្ហាញនូវ Top​ ២០ នៃឈ្មោះ
Domain មានតំលៃថ្លៃបំផុតលើពិភពលោកនៅគ្រប់សម័យកាលមកបង្ហាញជូនអ្នកអានបាន
ដឹងផងដែរ ។ បើទោះបីមាន Domain ជាច្រើនមិនទាន់ដាក់ប្រើប្រាស់ដើម្បីទាញយកផល
ប្រយោជន៍នៅឡើយក៏ដោយ ប៉ុន្តែចំពោះការចូលទៅកាន់ទំព័រទាំងនោះទទួលបានបរិមាណ
មួយក្នុងកំរិតខ្ពស់ក្នុងមួយខែៗ ។

នៅក្នុងបញ្ជីរឈ្មោះនៃការលើកឡើងរបស់ Business Insider បានធ្វើការបដិសេធមិនលើក
យកបណ្តាឈ្មោះ Domain ដែលមានឈ្មោះទាក់ទងទៅនឹងឈ្មោះម៉ាកយីហោ រឺសមិទ្ធផល
ទាំងឡាយរបស់ក្រុមហ៊ុនមកធ្វើការចុះផ្សាយឡើយ បើទោះបីជា Domain នោះមានតំលៃ
យ៉ាងណាក៏ដោយ ។ ដូច្នេះប្រិយមិត្តមិនគួរឆ្ងល់ថា ហេតុអ្វីក៏មិនមានការលើកឡើងពីឈ្មោះ
Insure.com (តំលៃ ១៦លានដុល្លាអាមេរិក) រឺក៏ Fb.com (៨,៥ លានដុល្លាអាមរិក)�ឡើយ ។

ម្យ៉ាងវិញទៀត,ដោយសារតែមូលហេតុដោយឡែកផ្សេងចំពោះឈ្មោះ Domain ដែលបាន
ទិញដូរនៅមុនឆ្នាំ​ ២០០៣ ក៏មិនត្រូវបាន Business Insider លើកឡើងផងដែរ ។ តួយ៉ាងដូច
ជា Business.com ជាឧទាហរណ៍ស្រាប់ គឺឈ្មោះ Domain នេះបានទិញបន្តនៅក្នុងឆ្នាំ១៩៩៩
ក្នុងតំលៃ ៧,៥ លានដុល្លាអាមេររិក ហើយពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកាន់កាប់ឈ្មោះ
Domain ខាងលើកំពុងតែធ្វើការប្រកាសលក់ក្នុងតំលៃមួយគួរអោយភ្ញាក់ផ្អើលគឺ ៤០០លាន
ដុល្លាអាមេរិក ។

ខាងក្រោមគឺជាឈ្មោះ Domain ស្ថិតនៅក្នុង Top ២០ របស់ទស្សនាវដ្តី Business Insider ៖

Cameras.com លក់កាលពីឆ្នាំ ២០០៦ ជាមួយតំលៃ ១,៥ លានដុល្លាអាមេរិក ។ ចំនួនចូលទៅ
កាន់ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ១,៧៤៧ដង (uniques) ។

Russia.com លក់ក្នុងឆ្នាំ​ ២០០៩ តំលៃ ១,៥លានដុល្លាអាមេរិក ។ចំនួនចូលទៅកាន់ទំព័រជា
មធ្យមក្នុងមួយខែៗមានចំនួន ២,៤៦៤ ដង ។

Ticket.com លក់ក្នុងឆ្នាំ ២០០៩ ក្នុងតំលៃ ១,៥២៥លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៦,៧០២ ដង ។

DataRecovery.com លក់ក្នុងឆ្នាំ ២០០៨ ក្នុងតំលៃ ១,៦៥៩ លានដុល្លាអាមេរិក ។ ចំនួនចូល
ទៅកាន់ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៦,៧០២ ដង ។

Auction.com លក់ក្នុងឆ្នាំ ២០០៩ តំលៃ ១,៧លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់ទំព័រ
ជាមធ្យមក្នុងមួយខែៗមានចំនួន ៣៦៩,៨៩៤ ដង។

Dating.com លក់កក្នុងឆ្នាំ ២០១០ ក្នុងតំលៃ ១,៧៥លានដុល្លាអាមេរិក ។ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៧,៥២៤ ដង ។

Fly.com លក់ក្នុងឆ្នាំ ២០០៩ តំលៃ ១,៧៦ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់ទំព័រ
ជាមធ្យមក្នុងមួយខែៗមានចំនួន ១,០២៦,៨៣៤ ដង ។

Senior.com លក់កាលពីឆ្នាំ ២០០៧ ក្នុងតំលៃ ១,៨លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៤,២១៧ ដង ។

Computer.com លក់កាលពីឆ្នាំ ២០០៧ តំលៃ ២,១លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ១០,០៤៩ ដង ។

CreditCards.com លក់ក្នុងឆ្នាំ ២០០៤ តំលៃ ២,៧៥លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៩៥៤,០៦៧ដង ។

Shopping.de លក់កាលពីឆ្នាំ ២០០៨ ក្នុងតំលៃ ២,៨៥៨ លានដុល្លាអាមេរិក ។ចំនួនចូលទៅ
កាន់ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ១,៣០៦ ដង ។

Candy.com លក់កាលពីឆ្នាំ ២០០៦ ក្នុងតំលៃ ៣ លានដុល្លាអាមេរិក ។ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៧៣,៩៥៣ ដង ។

Vodka.com លក់កាលពីឆ្នាំ ២០០៩ ក្នុងតំលៃ ៣ លានដុល្លាអាមេរិក ។ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ១,៣៤៦ ដង ។

Clothes.com លក់កាលពីឆ្នាំ ២០០៨ ក្នុងតំលៃ ៤,៩ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៦,៦៨៧ដង ។

Toys.com លក់កាលពីឆ្នាំ ២០០៩ ក្នុងតំលៃ ៥,១ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ២៣១,៧៧៥ដង ។

Slots.com លក់កាលពីឆ្នាំ ២០១០ ក្នុងតំលៃ ៥,៥ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ២១,៤២៤ដង ។

Diamond.com លក់កាលពីឆ្នាំ ២០០៦ ក្នុងតំលៃ ៧,៥ លានដុល្លាអាមេរិក ។ ចំនួនចូលទៅ
កាន់ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៣៨,៥០១ដង ។

Porn.com លក់កាលពីឆ្នាំ ២០០៧ ក្នុងតំលៃ ៩,៥ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ១,៩៥៤,៦៦១ដង ។

Fund.com លក់កាលពីឆ្នាំ ២០០៨ ក្នុងតំលៃ ៩,៩៩ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ៣៥៦ដង ។

Sex.com លក់កាលពីឆ្នាំ ២០១០ ក្នុងតំលៃ ១៣ លានដុល្លាអាមេរិក ។ ចំនួនចូលទៅកាន់
ទំព័រជាមធ្យមក្នុងមួយខែៗមានចំនួន ១៧២,៦៩៩ដង ។
ប្រភព៖ Businessinsider
ដោយ៖ រដ្ឋា

Tags: