បទចំរៀងមួយបទមានចំណងជើងថា"We are all Steve" និពន្ធដោយក្រុមចំរៀង Pantless
Knights យកលំនាំតាមបទដ៏ល្បី" What More Can I Say" របស់អ្នកចំរៀង rap ដ៏ល្បីឈ្មោះ
Jay-Z គឺជាកាដូពិសេសមួយជូនលោក Steve Jobs បន្ទាប់ពីលោក Steve Jobs បានលា
លែងតំណែងជា CEO របស់ក្រុមហ៊ុន Apple ដោយមូលហេតុជំងឺនាពេលថ្មីៗកន្លងទៅនេះ ។
បទចំរៀងនេះចូលរួមសំដែងដោយមនុស្សជាច្រើនរូបដែលបានស្លៀកពាក់ដូចគ្នានឹងលោក
Steve Jobs គឺអាវយឺតខ្មៅកបំពង់ និងវ៉ែនតា ស ។ អត្ថន័យក្នុងបទចំរៀងបានកោតសរសើរ
និងលើកតំកើងពីការចូលរួមចំណែកយ៉ាងធំរបស់ លោក Steve Jobs ក្នុងការបង្កើត
ឧបករណ៍អេឡិចត្រូនិកដែលធ្វើអោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា
ក៏ដូចជាពិភពលោកទាំងមូល ។
គួរបញ្ជាក់ផងដែរថាតាំងតែពីលោក Steve Jobs បានលាលែងពីតំណែងជា CEOរបស់ក្រុម
ហ៊ុន Apple ទៅរហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានពត៌មានច្បាស់ការណាមួយ បញ្ជាក់
ពីស្ថានភាពរបស់លោកថាយ៉ាងណានោះឡើយ ៕