CamNews

ទូរស័ព្ទ 

Samsung Galaxy Note 6 នឹងមាន RAM ទំហំធំ រហូតដល់ 6 GB រីឯអេក្រង់មានទំហំ 5,8 inch ?

បើទោះបីជា Samsung Galaxy Note 5 ទើបតែបង្ហាញខ្លួនបានកន្លះឆ្នាំ រីឯ Samsung Galaxy S7 នៅ មិនទាន់ទាំងបានប្រកាសបង្ហាញណែនាំខ្លួននៅឡើយផងនោះ ប្រិយមិត្តអ្នកគាំទ្រដែលស្រឡាញ់វិស័យ បច្ចេកវិទ្យា ក៏បានទទួលព័ត៌មានចចាមអារ៉ាមដំបូង ដែលពាក់ព័ន្ធនឹង Samsung Galaxy Note 6 ទៅ ហើយ។ ជាក់ស្តែង ព័ត៌មានដែលលេចចេញពីបណ្តាញទំនាក់ទំនងសង្គម Weibo បានឲ្យដឹងថា Samsung Galaxy Note 6 នឹងត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ទំហំ 5,8 inch បច្ចេកវិទ្យា Slim RGB AMOLED អាចបង្ហាញកំរិតភាពច្បាស់ 1.440 x 2.560 pixel។

អ្វីដែលគួរឲ្យកត់សំគាល់នោះ ប្រភពបានឲ្យដឹងថា ស្មាតហ្វូននេះនឹងមាន RAM ទំហំធំឡើងដល់ 6 GB ដែលមានការអាប់ឌេតគួរកត់សំគាល់ពីទំហំ 4 GB ដែលមាននៅលើ Note 5។ លក្ខណៈសម្បត្តិផ្សេង ទៀតរួមមាន កាមេរ៉ាក្រោយទំហំ 12 MP ជាមួយនឹងបច្ចេកវិទ្យាថ្មី Super O.I.S Plus និងមានអង្គផ្ទុក ទិន្នន័យពីរទំហំគឺ 64 GB និង 128 GB។ ចំណែកប៊ិច S-Pen ប្រចាំត្រកូល Galaxy Note ពិតណាស់ ដែលវានៅតែបន្តមានវត្តមានដដែល។

ប្រភពបានឲ្យដឹងថា Galaxy Note 6 នឹងមានអេក្រង់ធំជាងបន្តិចបន្តួច បើប្រៀបនឹង Note 5

ជាទូទៅ Samsung តែងតែធ្វើការបង្ហាញណែនាំស្មាតហ្វូនម៉ូដែលថ្មីនៃត្រកូល Galaxy Note នៅក្នុងខែ សីហា ឬខែកញ្ញា ចុងឆ្នាំ ពោលមុនពេលដែល iPhone ស៊េរីថ្មីបង្ហាញវត្តមាន៕

- អានអត្ថបទ៖ LG ឆ្លៀតបង្ហាញណែនាំស្មាតហ្វូនស៊េរីថ្មី ត្រកូល "X Series" ពីរម៉ូដែល មុនថ្ងៃនៃការ បង្ហាញ LG G5
- អានអត្ថបទ៖ លេចចេញរូបភាព នៃរូបរាងរបស់ Galaxy S7 Edge កាន់តែច្បាស់ ស្របពេលថ្ងៃ បង្ហាញណែនាំខ្លួន កាន់តែខិតជិតមកដល់

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Kenh14


Tags: Samsung Galaxy Note 6 Smartphone Hightech