CamNews

ភាពយន្ត 

The Finest Hours ខ្សែភាពយន្តដកស្រង់ពីព្រឹត្តិការណ៍សង្គ្រោះ ជីវិតមនុស្ស ដ៏រំជើបរំជួល (Trailer Inside)

ភាពយន្ត ៖ ព្រឹត្តិការណ៍ខ្យល់ព្យុះបោកបក់ដ៏កាចសាហាវមួយដែលបានកើតទ្បើងនៅក្នុង New England កាលពីថ្ងៃទី១៨ ខែកុម្ភៈក្នុងឆ្នាំ១៩៥២ ហើយកម្លាំងវាបានកើនទ្បើង​ ដល់ទៅ៦ហ្វីត។ ព្យុះមួយនេះបានបំផ្លិចបំផ្លាញកប៉ាល់ជាច្រើន ដែលក្នុងនោះរួមមានកប៉ាល់ SS Pendleton ផង ដែរ។ កប៉ាល់ Pendleton ត្រូវបានរងខូចខាតខ្ទេចខ្ទី ជា ២ ចំណែក ហើយបានធ្វើឲ្យនាវិក ដែល នៅ លើកប៉ាល់នោះជាប់ឃុំ ចាប់ផ្តើមស្រែករកជំនួយ ពោរពេញដោយភាពទុក្ខព្រួយ។

លោកកាពីទែន Weber បានឆ្លើយតបទៅនឹងការហៅជំនួយនេះ ហើយបាននាំកូនក្រុម ចំនួន៤ នាក់ ដើម្បីទៅជួយសង្គ្រោះកងនាវិកដែលជាប់គាំងនៅលើកប៉ាល់ចំនួន៣២នាក់នោះ។ ពួកគេ បានធ្វើដំណើរតាមទូកដែលពុំមានឧបករណ៍គ្រប់គ្រាន់ដើម្បីបញ្ចប់បេសកកម្មដែលស្ទើរតែមិន អាចទៅរួចមួយនេះ។

The Finest Hours ដែលផលិតដោយ Disney បានដក់ស្រង់ចេញពីព្រឹត្តិការណ៍ពិត ក្នុងបេសក កម្ម ជួយសង្គ្រោះមួយនេះ។ ខ្សែភាពយន្តនេះ  ដឹកនាំ ដោយ អ្នកដឹកនាំខ្សែភាពយន្ត ដែលធ្លាប់ បានការទទួលស្គាល់  មួយរូប   ឈ្មោះ  Craig Gillespie  (Lars, Fright Night) ខ្សែភាពយន្តនេះ ក៏បានចូលរួមសម្តែង  ដោយ  Chris Pine (Star Trek) សម្តែងជាតួអង្គ Captain Bernie Weber ជាអ្នកដឹកនាំបេសកកម្មសង្គ្រោះនេះ  ជាមួយនឹង Casey Afleck (Interstellar) សម្តែង ជាតួអង្គ Ray Sybert ជាមន្ត្រីជាន់ខ្ពស់នៅលើកប៉ាល់ Pendleton។

ចង់សង្គ្រោះជីវិតមនុស្សដ៏ទៅ ៣៦ នាក់ដោយពុំមានអ្វីទាំងអស់ ស្តាប់ទៅមិនសូវទំនងទាល់ តែ សោះ ប៉ុន្តែការសង្គ្រោះនេះអាចធ្វើបានគឺអាស្រ័យដោយសារកម្លាំងចិត្ត ស្រលាញ់ រាប់អានដូច ជា បងប្អូនរបស់កងនាវិកទាំងអស់នោះ ដែលព្យាយាមជំនះឧបសគ្គ  ដង្ហោយហៅរក ជំនួយពី ក្រុម គ្រួសាររបស់ពួកគេ​ ដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ មិន   ច្បាស់ថាវាសនា របស់កង នាវិកទាំងនេះទៅជាយ៉ាងណា។

ភ្ជាប់មកជាមួយនឹងសកម្មភាព និង រូបភាពដ៏រស់រវើករបស់ដុំទឹកកក ខ្សែភាពយន្តនេះក៏ បង្ហាញ ពី ភាពកក់ក្តៅនៃទឹកចិត្តដ៏រជើបរំជួលរបស់មនុស្ស​ របស់អ្នកដែលនៅរស់រានមានជីវិតរួបរួមគ្នា ដើម្បីរកផ្លូវសង្គ្រោះជីវិតរបស់ខ្លួន។

The Finest Hours ក៏មានការចូលរួមសម្តែងពីតារាសម្តែង Eric Bana (Hulk) និង Holliday Gr - ainger (Cinderella) ដែលអ្នកទាំងពីរសម្តែងជាតួអង្គរងក្នុងភាពយន្តនេះផងដែរ។ The Finest Hours នឹងចាក់បញ្ចាំងនូវរោងភាពយន្តចាប់ពីថ្ងៃទី ២៨​ មករានេះតទៅជាប្រភេទ 3D/4DX។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹងភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃ កុន ជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕


សរសេរដោយ៖ Gina Tan

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex The Finest Hour